Yearendyearend1140x150

អ្នកជំនាញ៖ សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់បើអាម៉េរិកព្រមតាមសំណើររុស្សី

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ សង្រ្គាមរវាង រុស្សី-អ៊ុយក្រែន បានបន្តបន្លាយអស់ជាច្រើនខែ ហើយបច្ចុប្បន្នគេកំពុងបារម្ភពីការផ្ទុះនូវសង្រ្គាមនុយក្លេអ៊ែរ ដែលជាសង្រ្គាមបំផ្លាញវិនាសកម្មរបស់ពិភពលោក។ប៉ុន្តែសម្រាប់អ្នកជំនាញយល់ថា លទ្ធភាពនៃការផ្ទុះនេះ គឺមានភាគរយតិចបំផុត ហើយសង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់បើអាម៉េរិកព្រមតាមសំណើររុស្សី។

ក្នុងវេទិកាកិច្ចពិភាក្សាតុមូលស្ដីពី សណ្ដាប់ធ្នាប់ពិភពលោកថ្មី និងភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដែលរៀបចំឡើយដោយបណ្ឌិតសភាជាតិកម្ពុជា លោក បណ្ឌតិសុខទូច អ្នកវិភាគភូមិសាស្រ្តនយោបាយមួយរូបបានអះអាងថា សង្រ្គាមរុស្សី អ៊ុយក្រែនគឺជាសង្រ្គាមដែលត្រូវបានអាម៉េរិកចាក់ឲ្យឆេះ ហើយសង្រ្គាមមួយនេះក៏កំពុងប្រែក្លាយទៅជាបញ្ហាចម្រូងចម្រាស់ជាខ្លាំងសម្រាប់ពិភពលោកយកមកដាក់នៅលើតុហើយស្វែងរកដំណោះស្រាយ។

លោកសុខ ទូច បន្តថា សង្រ្គាមនុយក្លេអ៊ែរហាក់បីជានៅឆ្ងាយបើទោះបីជារុស្សី អ៊ុយក្រែនកំពុងតែមានជម្លោះខិតទៅរកចំណុចរសើបក្តីក៏សង្រ្គាមនុយក្លេអ៊ែរពិបាកនឹងផ្ទុះជាដាច់ខាត។ លោកបន្ថែមថាមិនថាតែរុស្សីនោះទេ សូម្បីតែសម្ព័ន្ធមិត្តរបស់ណាតូក៏មិនចង់ឃើញការវិនាសកម្មផែនដី នឹងប្រទេសរបស់ខ្លួនដោយសារតែអាវុធប្រល័យលោកនោះទេ។

បើតាមលោក សុខ ទូច សង្រ្គាមរុស្សីអ៊ុយក្រែន អាចរលត់ទៅវិញបានប្រសិនបើ អាម៉េរិកព្រមទទួលយកសំណើររបស់រុស្សីដោយឈប់ទទួលចង់បាន អ៊ុយក្រែន ចូលជាសមាជិកណាតូ ហើយឈប់ពង្រាយខែលមីស៊ីលរបស់ខ្លួនទៅកាន់ដែនដីប្រទេសរុស្សី។

ចំណែក លោក ពុយ គា អ្នកជំនាញនយោបាយអន្តរជាតិបានលើកឡើងថា សង្រ្គាមរុស្សីអ៊ុយក្រែនផ្ទុះ អ្នកដែលចំណេញ គឺមានតែរោងចក្រផលិតសព្វាវុធតែប៉ុណ្ណោះ គឺខាងរោងចក្រលក់សព្វាវុធទាំងនោះឲ្យទៅប្រទេសដែលកំពុងតែមានសង្រ្គាម។

លោក ពុយ គា ថាសង្រ្គាមរុស្សីអ៊ុយក្រែនអាចនឹងបញ្ចប់បានលុះត្រាតែមានការចរចាតែប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន លោក ពុយគា បន្ថែមថា នៅក្នុងស្ថានការណ៍កំពុងតែក្តៅបែបនេះប្រសិនបើចចារក៏រុស្សីមិនអាចទទួលយកបានដែរ ដោយសារតែកន្លងទៅអ្វីដែលរុស្សីស្នើនឹងចង់បានត្រូវបានអាម៉េរិក នឹងសម្ព័ន្ធមិត្តបដិសេធពុំទទួលយក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង