Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

តុលាការបារាំងបញ្ជាក់«ភាពស្អាតស្អំ»របស់សម្តេច ហ៊ុន សែនពាក់ព័ន្ធការចោទលោកសម រង្ស៊ី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ តុលាការប្រទេសបារាំង នៅថ្ងៃទី ១០ តុលា បានចេញបញ្ជាក់ពី«ភាពស្អាតស្អំ»របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ទនឹងការចោទរបស់លោកសម រង្ស៊ី អាឌិតបក្សប្រឆាំងដែលចោទសម្តេច ហ៊ុន សែន នៅពីក្រោយនៃការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា។

ក្រុមមេធាវីសម្តេច ហ៊ុន សែន ដឹកនាំដោយលោក គី តិច បានចូលរួមជាមួយក្រុមមេធាវីជនជាតិបារាំងតំណាងរបស់ សម្តេច ហ៊ុន សែន និងលោក ឌី វីជ្ជា ចូលរួមស្តាប់ប្រកាសសាលក្រមដោយតុលាការទីក្រុងប៉ារីស ប្រទេសបារាំង ពាក់ព័ន្ធនឹងបណ្តឹងរបស់ សម្តេច ហ៊ុន សែន ប្តឹងសម រង្ស៉ី និងពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ឌី វិជ្ជា ប្តឹងលោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍។

បើយោងតាមសាលក្រមប្រកាសដោយតុលាការទីក្រុងប៉ារីស អានដោយសម្តេច ហ៊ុន សែន បានអះអាងថា ការចោទប្រកាន់ចំពោះសម្តេច ហ៊ុន សែន នៅពីក្រោយនៃការស្លាប់របស់លោក ឌី វិជ្ជា គឺគ្មានមូលដ្ឋានការពិត និងជាការចោទបែបនយោបាយ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សម្តេច ហ៊ុន សែន។

បើតាមសាលក្រម ចាត់ទុកការចោទរបស់លោកសម រង្ស៊ី អាចជាបទល្មើសបរិហារកេរ្តិ៍មកលើសម្តេច ហ៊ុន សែន។ចំពោះសាលក្រមនោះ លោកសម រង្ស៊ី មិនបានបដិសេធនោះទេ។

សម្តេច ហ៊ុន សែន បានហៅសាលក្រមរបស់តុលាការបារាំងពេលនេះ ជាការសំអាតខ្លួនរបស់សម្តេច ជុំវិញការចោទប្រកាន់របស់លោក សម រង្ស៊ី និង ជាភាពជោគជ័យក្នុងចិត្តទៅ គឺជោគជ័យមិនបាច់សង ១អឺរ៉ូ។សម្តេចថ្លែងថា «បើខ្ញ៉ំជាអ្នកប្រព្រឹត្តដូចការចោទរបស់លោកឯងមែន ខ្ញ៉ំត្រូវជាប់គុកមួយជីវិត»។

សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន និងលោក ឌី វិជ្ជា តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គល សម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។ ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង