681 ezgif.com resize
Swift cc time

បក្សខ្មែររួបរួមជាតិរួមគ្នាជាមួយបក្សកម្ពុជានិយមបង្កើត«ប៉ូលនយោបាយថ្មី»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖ថ្នាក់ដឹកនាំគណបក្សកម្ពុជានិយម ស្តាំ៖ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ។រូបភាព៖គណបក្សកម្ពុជានិយម

ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និង គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ នៅព្រឹកថ្ងៃទី១០ តុលា ២០២២ បានប្រកាសចងសម្ព័ន្ធគ្នាជាផ្លូវការហើយ ដើម្បីបង្កើតប៉ូលនយោបាយថ្មី។ប៉ូលនយោបាយថ្មីដែលបក្សទាំងពីរអះអាងថា ក្នុងទិសដៅកសាងគ្រឹះប្រជាធិបតេយ្យ ការពារសិទ្ធិសេរីភាព គោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងសង្គមយុត្តិធម៌ ដោយមានទំនើបជឿនលឿនថ្លៃថ្នូរ និងជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។

យោងតាមសេចក្តីថ្លែងការណ៍រួមគណបក្សទាំងពីរនេះ បានប្ដេជ្ញាចិត្តប្រកាន់យកគោលការណ៍និយម ប្រជាធិបតេយ្យផ្ទៃក្នុង ជាពិសេសប្រកាន់យកភាពស្មោះត្រង់ មិនលាបព័ណ៌គ្នា និងគោរពឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីគោលដៅចូលរួមប្រកួតប្រជែងនយោបាយអហិង្សា តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។

សេចក្តីថ្លែងការណ៍បានប្រកាសដូច្នេះ ៖«យើងប្រកាននូវការសន្ទនាបែបប្រជាធិបតេយ្យ ប្រកបដោយភាពស្មោះត្រង់ ស្ថាបនានិយម ដើម្បីកសាងគណបក្សមួយ ដែលមានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំ សម្រាប់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យសេរីនិយម ឆ្ពោះទៅស្ថាបនាសង្គមប្រជាធិបតេយ្យសេរីនីតិរដ្ឋ និងសង្គមជឿនលឿនថ្លៃថ្នូរពិតប្រាកដ នៅកម្ពុជា»។


Khcct banner

អត្ថបទទាក់ទង