Cctime 6monthsfree desktop
Cc times  web banner kh (2)

USAID ព្រៃឡង់បៃតង ប្រើប្រាស់ឧបករណ៍និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្នុងការល្បាតព្រៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID ព្រៃឡង់បៃតង

កម្ពុជា៖ គម្រោងUSAID ព្រៃឡង់បៃតង បាននឹងកំពុងប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្នុងការល្បាតព្រៃរបស់សហគមន៍មូលដ្ឋានជាង៤៥ ដែលដើរល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ នៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ។ ការប្រើប្រាស់ឧបករណ៍ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីកិច្ចការអភិរក្សព្រៃឈើ និងផ្ទៀងផ្ទាត់គម្របដីរបស់គម្រោងរេដបូក។

ប្រព័ន្ធផ្តល់ដំណឹងតាមផ្កាយរណប បំពេញចន្លោះសំខាន់ក្នុងការគ្រប់គ្រងព្រៃឈើ ដោយសារប្រព័ន្ធនេះអាចរកឃើញការផ្លាស់ប្តូរព្រៃឈើពីរយៈកាលមួយទៅរយៈកាលមួយទៀត។ ប្រព័ន្ធជូនដំណឹងនេះ ត្រូវបានប្រើប្រាស់យ៉ាងពេញលេញក្នុងការល្បាតព្រៃរបស់ សហគមន៍មូលដ្ឋានជាង៤៥ ដែលដើរល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ នៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ។

ដោយមានការគាំទ្រពីអង្គការអភិរក្សអន្តរជាតិ និងសមាគមអភិរក្សសត្វព្រៃ មន្ត្រីអនុរក្សនៃមន្ទីរបរិស្ថានខេត្តក៏បានបញ្ចូលប្រព័ន្ធផ្តល់ដំណឹងនេះ ទៅក្នុងផែនការល្បាតរបស់ពួកគេដែរ តាមរយៈទីបញ្ជាការត្រួតពិនិត្យតំបន់ការពារធម្មជាតិ(PAMP) នៅខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តកំពង់ធំ ផងដែរ។

ចំណែកឯប្រព័ន្ធគ្រប់គ្រងការតាមដាននិងវាយតម្លៃជីវរូបវិទ្យាពហុមុខ ត្រូវបានប្រើដើម្បីវាយតម្លៃការផ្លាស់ប្តូរកម្រិតតំបន់ទេសភាពនៃគម្រោងអភិរក្ស។ ដៃគូរអភិរក្សទាំងអស់នៅក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ កំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងនេះ ដើម្បីគាំទ្រដល់ការបញ្ជាក់ និងផ្ទៀងផ្ទាត់គម្របដីរបស់គម្រោងរេដបូក។

ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ គម្រោងUSAID ព្រៃឡង់បៃតងនិង SERVIR-Mekong ថ្មីៗនេះបានចុះទៅតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញដើម្បីពិនិត្យមើលការប្រើប្រាស់ជាក់ស្តែងនូវឧបករណ៍ភូមិសាស្ត្រពីរដែលបង្កើតឡើងដោយSERVIR Mekong ។

គួរបញ្ជាក់ថា SERVIR-Mekong គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលពិភពលោកចំនួនប្រាំដែលគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិកUSAID និង NASA ដើម្បីផ្តល់ឧបករណ៍ និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រដល់អ្នកធ្វើការសម្រេចចិត្តគ្រប់កម្រិតលើបញ្ហាអាកាសធាតុ កសិកម្ម គ្រោះមហន្តរាយ និងបញ្ហាប្រើប្រាស់ដីធ្លី។

នៅក្នុងប្រទេសកម្ពុជា ឧបករណ៍ភូមិសាស្ត្រដែលបង្កើតឡើងដោយ SERVIR-Mekong រួមមាន ប្រព័ន្ធផ្តល់ដំណឹងពីការរំខានព្រៃឈើដោយប្រើប្រព័ន្ធផ្កាយរណប (Synthetic Aperture Radar (SAR) Forest Disturbance Alert System) និង ប្រព័ន្ធគ្រប់គ្រងការតាមដាននិងវាយតម្លៃជីវរូបវិទ្យា៕

រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង
រូបភាព៖ USAID ព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង