Yearendyearend1140x150
Img 0571

ព្រះមហាក្សត្របង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេច ហ៊ុន សែន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តាំ៖ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។រូបភាព PM

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣ តុលានេះ បានបង្ហាញសព្វព្រះទ័យជាខ្លាំង ចំពោះការដឹកនាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ការបង្ហាញព្រះទ័យរបស់ព្រះមហាក្សត្រកម្ពុជាពេលនេះ ធ្វើឡើងក្នុងព្រះរាជសាររបស់ព្រះអង្គសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦។

ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានទតឃើញថា ការដឹកនាំរបស់សម្តេច ហ៊ុន សែន បានអនុញ្ញាតឱ្យប្រទេសកម្ពុជា បានបើកប្រទេសឱ្យដំណើរការលើគ្រប់វិស័យជាប្រក្រតីឡើងវិញ។សម្រាប់ព្រះអង្គភាពល្អប្រសើរនេះ ដោយសារការខិតខំប្រឹងប្រែងរបស់សម្តេច ហ៊ុន សែន ព្រមទាំងដៃគូសហការនានា។

បើតាមព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរយ៉ាងហ្មត់ចត់ដោយមានការដាក់ចេញនូវគោលនយោបាយគាំពារសង្គមនានា ដើម្បីប្រើប្រាស់ក្នុងស្ថានការណ៍ដ៏លំបាកដោយបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋបង្កើតភាពសុំាក្នុងសហគមជាដើម។

គួរបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣ តុលានេះ បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣រូប។

របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន ៥ ដោយក្នុងនោះ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអានជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង