Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សម្តេច ហ៊ុន សែន ធ្លាប់បញ្ជាឱ្យយកសុំណើរ«បើកតំណាងតៃវ៉ាន់នៅកម្ពុជា»គ្រវាត់ចោល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២៩ កញ្ញានេះ បានប្រកាសមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរបានទេ ហើយកម្ពុជាមិនទទួលឲ្យដាក់ស្ថានបេសកកម្មណាមួយ តំណាងតៃវ៉ាន់នៅកម្ពុជាឡើយ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស”។

សម្តេច ហ៊ុន សែន បានគូសបញ្ជក់ថា នៅពេលដែលមានពលរដ្ឋកម្ពុជាមួយចំនួនធំ ត្រូវបានចាញ់បោក និង យកទៅជួញដូរមនុស្សនៅតៃវ៉ាន មានអ្នកស្នើឲ្យសម្ដេចអនុញ្ញាតឲ្យមាន ស្ថានបេសកកម្មរបស់តៃវ៉ាន់ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាស្ត្រីប្រមាណ ៥ពាន់នាក់ ដែលត្រូវរៀបការទៅតៃវ៉ាន់។តែឯកសារដែលអ្នកស្នើនោះ យកមកឲ្យត្រូវសម្ដេចគ្រវាត់ចោល។​

បើតាមសម្តេច ហ៊ុន សែន មិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំឲ្យកម្ពុជាអនុវត្តនូវនយោបាយចិនពីរ បានទេ។សម្រាបសម្តេច «មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្ដី ឬដោយបង្ខំក្ដី យកមកបង្ខំឲ្យកម្ពុជា អនុវត្តនូវគោលនយោបាយចិនពីរបាន ទេ….កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ»។

សម្តេច ហ៊ុន សែន បានថ្លែងថា អ្នកកុំយកបញ្ហារឿងស្ដ្រីប៉ុន្មានរយ ប៉ុន្មានពាន់នាក់ យកមកបង្ខំឲ្យខ្ញុំទទួលដាក់បេសកកម្ម ដើម្បីថា មកដោះស្រាយការបញ្ជាក់ចេញពីការិយាល័យរបស់គេ នៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របរស់នៅតៃវ៉ាន់។កម្ពុជា មិនឲ្យមានតំណាងតៃវ៉ាន់ណាមួយនៅក្នុងប្រទេសកម្ពុជាទេ ដោយទទួលត្រឹមតែអ្នកវិនិយោគតែវ៉ាន់តែប៉ុណ្ណោះ ដែលកម្ពុជាមិនទទួលឲ្យដាក់ស្ថានបេសកកម្មណាមួយតំណាងតៃវ៉ាន់នៅកម្ពុជានោះទេ។

គួរបញ្ជាក់ថា កម្ពុជាធ្លាប់ជាទីកន្លែងដែលប្រជាជន រត់ទៅក្រៅប្រទេសដោយសារតែសង្រ្គាម តែបច្ចុប្បន្នកម្ពុជាបានក្លាយជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស ដែលទាមទារឱ្យរាជរដ្ឋាភិបាល ចាត់វិធានការប្រឆាំងនឹងករណីនេះជាបន្ទាន់តាមរយៈបិទបនល្បែងស៊ីសងខុសច្បាប់ និង ចាប់ជនល្មើសមកដាក់ទោស៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង