Yearendyearend1140x150

សម្តេច ហ៊ុន សែន នឹងចេញទៅប្រជុំនៅអាម៉េរិកនៅថ្ងៃស្អែក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ គ្មានអ្វីប្រែប្រួលនោះទេ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ២១ កញ្ញាស្អែកនេះ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាម៉េរិក។បន្ទាប់មកសម្តេច នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បីចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

មុនចាកចេញពីកម្ពុជាមួយថ្ងៃ សម្តេច ហ៊ុន សែន បានផ្ញើការនឹករលឹកដល់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅសហរដ្ឋអាម៉េរិក និងកាណាដា ដើម្បីសុំការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយ អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉កមានរយៈពេលខ្លី និង មានកម្មវិធីច្រើន។ 

បើតាមសម្តេច ហ៊ុន សែន "យើងក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុនហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់។"


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង