Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

សភាកម្ពុជា និងវៀតណាមប្តេជ្ញារួមគ្នាជំរុញ«ទំនាក់ទំនង»កាន់តែរឹងមាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
(ឆ្វេង) សម្តេច ហេង សំរិនប្រធានរដ្ឋសភា (ស្តាំ)លោក ផាម ម៉ិញជិញ នាយករដ្ឋមន្រ្តីវៀតណាម។

ហាណូយ៖ ប្រធានរដ្ឋសភាកម្ពុជា  និង នាយករដ្ឋមន្រ្តីវៀតណាម បានបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសកម្ពុជា-វៀតណាមឲ្យកើនឡើង។ការប្តេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហេង សំរិនប្រធានរដ្ឋសភាក្នុងប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនោះ ប្រធានរដ្ឋសភាកម្ពុជា បានជួបជាមួយលោក ផាម ម៉ិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និង បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋ និង ប្រជាជននៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេស រួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមរវាងប្រទេសទំាងពីរដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព។ចំណែកចំនុចណាដែលពុំទាន់មានលទ្ធផលល្អ ភាគីទាំងពីរសន្យាថានឹងខិតខំធ្វើឲ្យប្រសើរឡើង។

នៅចំពោះមុខសម្តេច ហេង សំរិន លោក ផាម ម៉ិញជិញ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងថាវាបានជួយជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរីកចម្រើនឡើង។ជាមួយគ្នានោះ លោកបានស្នើសម្តេច ហេង សំរិន បន្តគំាទ្រជំរុញដល់វិស័យពាណិជ្ជកម្ម និង សេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើងផងដែរ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម មានទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបាន ៧ពាន់លានដុល្លារទៅហើយ។បច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង