Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

សែលកាត គាំទ្រក្រសួងអប់រំយុវជន និងកីឡាក្នុងកិច្ចជម្រុញអក្ខរកម្មក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន សែលកាត សហការជាមួយក្រសួងអប់រំយុជន និងកីឡា ក្នុងការលើកម្ពស់ការយល់ដឹងពីសារប្រយោជន៍នៃអក្ខរកម្មដើម្បីបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានក្នុងការរស់នៅរបស់យុវជនកម្ពុជានិងសហគមន៍។

“អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សារបន្ត” គឺជាប្រធានបទក្នុងឆ្នាំនេះ ដែលក្នុងអត្ថន័យជម្រុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបាន ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្ដារឡើងវិញសង្គម សេដ្ឋកិច្ចបន្ទាប់ពីវិបត្តិកូវិដ១៩។

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរតែមួយគត់ ដែលទទួលបានជ័យលាភីក្នុងកិច្ចនវានុវត្តន៍ឌីជីថល និងការអប់រំ សែលកាត បានផ្ដល់ជំនួយដល់យុទ្ធនាការរបស់ក្រសួងអប់រំយុវជន និងកីឡា តាមរយៈគម្រោងតាមបណ្ដាញសង្គមដែលផ្ដល់ការយល់ដឹងពីភាពខុសគ្នានៃភាសាខ្មែរតាមរយៈការផ្សាយជាប្រចាំថ្ងៃចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 15 ខែ កញ្ញា។ យុទ្ធនាការនេះត្រូវបានធ្វើឡើងលើគណនីហ្វេសបុករបស់ សែលកាត ដែលមានអ្នកតាមដានជាង 3 លាននាក់។

ជំនួយឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលទាំង អាវយឺត សៀវភៅសរសេរ ប៊ិច និងសម្ភារៈផ្សេងៗទៀត សម្រាប់ជូនដល់សិស្ស និងលោកគ្រូអ្នកគ្រូ ដែលមានវត្តមាននៅទីនោះ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន សែលកាត លោក សាយម៉ុន ភឺគីន (Simon Perkins) បានមានប្រសាសន៍ថា អក្ខរកម្មកាន់តែមានសារៈសំខាន់ខ្លាំងនៅពេលនេះ យុគសម័យឌីជីថលបានធ្វើឱ្យព័ត៌មាននិងចំណេះដឹងកាន់តែងាយចាប់យកជាងមុន ព្រមទាំងបើកបង្ហាញពីសក្ដានុពលរបស់វាទាមទារមិនត្រឹមតែអក្ខរកម្មជាមូលដ្ឋាននោះទេ តែវាក៏ទាមទារពីអក្ខរកម្មឌីជីថលផងដែរ។

តាមការចុះអនុស្សារណ:នៃការយោគយល់គ្នាប៉ុន្មានខែមុន សែលកាត ក៏ត្រូវបានផ្ដល់នាមជា ក្រុមហ៊ុនទូរគមនាគមន៍ដែលជាដៃគូរបស់ក្រសួងអប់រំយុវជន និងកីឡា សម្រាប់កម្មវិធីអប់រំចំនួនបីដែលនឹងត្រូវបានចាប់ផ្ដើមឡើងក្នុងរយៈពេលខាងមុខនេះ។ វគ្គសិក្សាទាំងនោះមានដូចជា កម្មវិធីពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) និងកម្មវិធីអក្ខរកម្មនៅរោងចក្រ (FLP)។

កិច្ចព្រមព្រៀងភាពជាដៃគូមួយទៀតគឺត្រូវបានធ្វើឡើងរវាង ក្រុមហ៊ុន សែលកាត និង SabaiCode ក្នុងវគ្គបន្តសម្រាប់ Full Stack Developer Bootcamp ដែលត្រូវបានចុះហត្ថលេខាក្នុងខែមុន។ វគ្គសិក្សានិងបណ្ដុះបណ្ដាលនេះគឺមានរយៈពេល 6 ខែនៃការផ្ដោត ដែលនិស្សិតនឹងត្រូវបានចាត់ឱ្យបង្កើតកម្មវិធីទីផ្សារក្នុងពិភពពិតជាមួយនឹងបច្ចេកវិទ្យាដែលកំពុងពេញនិយម។

ពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ត្រូវបានរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី 8 ខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក Sardar Umar Alam ប្រធានអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធ និងអ្នកចូលរួមចំនួន ១.៥០០នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង