681 ezgif.com resize
Swift cc time

សិក្ខាសាលាស្ដីពីការគ្រប់គ្រងសំណល់អគ្គិសនី លើកកម្ពស់ការយល់ដឹងពលរដ្ឋពីផលប៉ះពាល់របស់វា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនអេកូបាត (Ecobatt) នាថ្ងៃទី៧ កញ្ញា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានតាមរយៈការសាយភាយសារធាតុគ្រោះថ្នាក់ដែលមានក្នុងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក។

សិក្ខាសាលានេះមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានតាមរយៈការសាយភាយសារធាតុគ្រោះថ្នាក់ដែលមានក្នុងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក សំណល់អាគុយ និងសំណល់ថ្មពិល បណ្តាលមកពីការទុកដាក់ ការកែច្នៃ ឬការធ្វើប្រព្រឹត្តកម្មសំណល់ទាំងនេះមិនបានត្រឹមត្រូវ។

ទន្ទឹមនិងនោះ សិក្ខាសាលាក៏បានបង្ហាញអំពីបច្ចេកទេសនៃការថែទាំ និងបច្ចេកវិទ្យាមេត្រីភាពបរិស្ថានក្នុងការជួសជុលអាគុយ ឬបង្កើតថាមពលអាគុយឡើងវិញ (Regenerate) ដែលក្រុមហ៊ុនអេកូបាតកំពុងប្រើប្រាស់។ បច្ចេកវិទ្យាមេត្រីភាពបរិស្ថាននេះអាចជួយកាត់បន្ថយការចំណាយរបស់អតិថិជន និងកាត់បន្ថយការសាយភាយសារធាតុគ្រោះថ្នាក់ចូលក្នុងបរិស្ថានតាមរយៈការកាត់បន្ថយការបង្កើតសំណល់អាគុយ ដែលចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងសុខភាពសាធារណៈ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល ដោយការដាក់ធុងប្រមូលសំណល់ថ្មពិលនៅតាមស្ថាប័នសាធារណៈ និងឯកជន ផ្សារទំនើប បុរី ស្ថានីយប្រេងឥន្ធនៈ គ្រឹះស្ថានសិក្សា ឱសថស្ថាន និងភោជនីយដ្ឋាន ជាអាទិ៍។ មកដល់បច្ចុប្បន្ន គម្រោងបានធ្វើការដាក់ធុងប្រមូលសំណល់ថ្មពិលបានចំនួន ១០៣ ធុង នៅទីតាំងចំនួន ៩៧ ទីតាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រមូលសំណល់ថ្មពិលប្រមាណ ៨៦៦ គីឡូក្រាម៕

រូបភាព៖ ក្រសួងបរិស្ថាន


Khcct banner

អត្ថបទទាក់ទង