Yearendyearend1140x150
Img 0571

កម្ពុជាចូលរួមក្នុងកម្មវិធីវាយតម្លៃសិស្សអន្ដរជាតិ ដើម្បីស្តារការបាត់បង់ការសិក្សា បង្កដោយកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ UNICEF

ភ្នំពេញ៖ ក្រសួងអប់រំ នៅក្នុងខែមិថុនា ឆ្នាំ២០២២ នេះ បានចូលរួមនៅក្នុងកម្មវិធីវាយតម្លៃសិស្សអន្តរជាតិ (PISA) ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការស្វែងយល់អំពីលទ្ធផលសិក្សារបស់សិស្សានុសិស្ស ដោយពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើចំណេះដឹងដែល អ្នកសិក្សាបានចេះដឹង ដោយវាស់វែងទៅលើការត្រៀមខ្លួនរបស់យុវជនកម្ពុជាសម្រាប់ពេលអនាគត និងដោយ តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ លទ្ធផលទាំងនេះត្រូវបានរំពឹងទុក ថានឹងទទួលបាននៅដើមឆ្នាំ២០២៣ ។

ដោយបានដាក់ឱ្យដំណើរការដោយអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) កម្មវិធីវាយតម្លៃ PISA ធ្វើតេស្តិ៍សមត្ថភាពសិស្សានុសិស្សដែលមានអាយុ១៥ឆ្នាំ ទៅលើការប្រើប្រាស់នូវជំនាញ និងចំណេះដឹង របស់ពួកគេលើអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រសម្រាប់យកមកប្រើប្រាស់ដើម្បីជំនះរាល់បញ្ហាប្រឈម នានាក្នុងជីវិតពិតរបស់ខ្លួន។

នេះគឺជាលើកដំបូងហើយ ដែលប្រទេសកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីនេះ។ ទិន្នន័យរបស់កម្មវិធី PISA នឹងគាំទ្រក្រសួងអប់រំ ក្នុងការកំណត់គោលដៅអន្តរាគមន៍ និង កំណត់អំពីវិធីសាស្រ្តល្អបំផុតសម្រាប់ផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សទាំងអស់ ក៏ដូចជា ជួយដល់ពួកគេក្នុងការស្តារឡើងវិញពីការបាត់បង់ការសិក្សាបង្កដោយជំងឺឆ្លងរាតត្បាតជំងឺកូវីដ-១៩នេះ។

គូរបញ្ជាក់ថា លទ្ធផលទាំងនេះនឹងត្រូវផ្សព្វផ្សាយដោយអង្គការ OECD សម្រាប់ប្រទេសទាំង អស់ដែលបានចូលរួមនៅក្នុងកម្មវិធីវាយតម្លៃ PISA នេះ។ ចាប់តាំងពីការចាប់ផ្តើមនៅក្នុងឆ្នាំ២០០០មក កម្មវិធី PISA បានក្លាយជាស្តង់ដារសាកលនៅក្នុងការវាយតម្លៃលើសមិទ្ធផល និងវឌ្ឍនភាពរបស់សាលា ហើយបាននឹង កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរគោលនយោបាយពីការផ្តោតការយកចិត្តទុកដាក់លើធាតុចូលអប់រំ ទៅលើការយកចិត្តទុកដាក់ចំពោះលទ្ធផលសិក្សាវិញ៕

រូបភាព៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍន៍


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង