Yearendyearend1140x150

ការនេសាទខុសច្បាប់ក្នុងតំបន់គ្រប់គ្រងនិងអភិរក្សជីវៈចម្រុះទន្លេមេគង្គមានការថយចុះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ CNC News

កម្ពុជា៖ ការនេសាទខុសច្បាប់នៅក្នុងតំបន់គ្រប់គ្រងអណ្តើកហ្លួងនិងក្រពើត្រីតាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងខេត្តព្រះសីហនុ កោះកុង និងតំបន់គ្រប់គ្រងនិងអភិរក្សជីវៈចម្រុះជលផលទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានការថយចុះជាបន្តបន្ទាប់ ចាប់តាំងពីអង្គការ WCS និង CRDT បានអនុវត្តគម្រោងអភិរក្ស និងកម្មវិធីលើកស្ទួយជីវភាពសហគមន៍នាពេលកន្លងមក ។

វារីវប្បកម្មគឺជាកម្មវិធីមួយដែលបានអនុវត្តនៅក្នុងភូមិចំនួន១៤ ចាប់តាំងពីឆ្នាំ២០១៩មក។ គម្រោងបានរៀបចំការបណ្តុះបណ្តាលកសិករគំរូអំពីបច្ចេកទេសចិញ្ចឹមត្រីនិងដាំបន្លែតាមផ្ទះ បានចំនួន ៤៥៤គ្រួសារ។ ក្នុងចំណោមកសិករទាំងអស់ មានកសិករចំនួន ៩៨គ្រួសារដែលពឹងផ្អែកជាចំបងលើមុខរបរនេសាទ បានទទួលការគាំទ្រលើកទឹកចិត្តផ្ទាល់ពីគម្រោងដើម្បីចិញ្ចឹមត្រីអណ្តែងនិងត្រីប្រា ព្រមទាំងដាំបន្លែនៅតាមផ្ទះ។

លោក កង បួរ ប្រធានសហគមន៍នេសាទ កោះក្រូច ស្ថិតក្នុងភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានយកចំណេះដឹងដែលគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលមកអនុវត្តចិញ្ចឹមត្រីអណ្តែងនិងដាំបន្លែនៅផ្ទះ។ កម្រិតជីវភាពរស់នៅរបស់គ្រួសារគាត់ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីគាត់បានចូលរួមជាមួយគម្រោងកាលពីខែមិថុនា ឆ្នាំមុន។

លោក បួរ បានអះអាងថា «ខ្ញុំមិនត្រឹមតែមានត្រីនិងបន្លែហូបគ្រប់គ្រាន់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងអាចរកប្រាក់ចំណូលបានមួយចំនួនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំដែលមានសមាជិក ៨នាក់ ទៀតផង។» លោក បួរ បានបញ្ជាក់បន្ថែមទៀតថា គាត់បានឈប់ប្រកបរបរនេសាទទៀតហើយចាប់តាំងពីការចិញ្ចឹមត្រីរបស់គាត់ទទួលបានជោគជ័យមក។

គួរបញ្ជាក់ថា គម្រោងវារីវប្បកម្មនេះទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុបតាមរយៈគម្រោងភាពជាដៃគូប្រឆាំបទល្មើសសត្វព្រៃ និង Margaret A. Cargill Philanthropy និងអនុវត្តដោយអង្គការ WCS៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង