Yearendyearend1140x150

អាម៉េរិកជំរុញឱ្យកម្ពុជាចាត់វិធានការរឿងអំពើពុករលួយ និងជួញដូរមនុស្ស

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាម៉េរិក

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក ជំរុញឲ្យកម្ពុជាចាត់វិធានការ និងដោះស្រាយរឿងអំពើពុករលួយជាប្រព័ន្ធ និងការជួញដូរមនុស្សដែលរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជា។ ការស្នើនេះធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

បើតាមការចុះផ្សាយរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់ថា ប្រមុខការទូតរបស់ខ្លួននឹងមានជំនួបទ្វេភាគីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ប្រាក់ សុខុន ដែលជាសមភាគី ផងដែរ។

ក្នុងកិច្ចពិភាក្សាទ្វេភាគី លោក Blinken នឹងលើកឡើងពីពង្រឹងទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិក ក៏ដូចជាក្របខណ្ឌអាម៉េរិក-អាស៊ាន។ ជាមួយគ្នានោះ លោកនឹងលើកឡើងអំពីកង្វល់មួយចំនួន ដូចជា ការដាក់ទណ្ឌកម្មកូរ៉េខាងជើង, ការអនុវត្តច្បាប់ និងកិច្ចគាំពារកុមារ, វិបត្តិនៅមីយ៉ាន់ម៉ា, សុវត្ថិភាពសុខភាពសកល, បម្រែបម្រួលអាកាសធាតុ និងការថ្កោលទោសប្រឆាំងការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន។ មូលដ្ឋានទ័ពជើងទឹករាម, ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធការងារ ក៏ជាប្រធានបទនៃកិច្ចពិភាក្សាផងដែរ។

សូមជម្រាបថា ក្រសួងការបរទេសអាម៉េរិកទទួលបន្ទុកប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស កាលពីថ្ងៃទី១៩ កក្កដា បានដាក់ប្រទេសវៀតណាម កម្ពុជា ប្រ៊ុយណេ និងម៉ាកាវ ក្នុងបញ្ជីខ្មៅជួញដូរមនុស្ស ដោយរាប់ប្រទេសម៉ាឡេស៊ីផងដែរ ដោយចោទប្រកាន់ថា ប្រទេសទាំងនេះ មិនប្រឹងប្រែងក្នុងការបញ្ឈប់ការងារផ្លូវភេទដោយបង្ខំ ឬជួយពលករចំណាកស្រុក។

ដោយឡែក​ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានសម្តែងការខកចិត្តចំពោះការទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកទី៣ ក្នុងការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពីសំណាក់ក្រសួងការបរទេសអាម៉េរិច គឺជារឿងអយុត្តិធម៌សម្រាប់កម្ពុជា។

សម្រាប់លោកស្រី ផ្ទាល់យល់ថាជារឿងដែលខកចិត្ត ដែលការវាយតម្លៃវាខុសពីការរំពឹងទុក ព្រោះទាំងរដ្ឋាភិបាល ដៃគូ ជាតិ អន្តរជាតិបានដឹងច្បាស់អំពីកិច្ចខំប្រឹងប្រែងរួមគ្នាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទទួលលទ្ធផលជាច្រើន ក្នុងឆ្នាំកន្លងទៅ ។

លោកស្រី បញ្ជាក់ថា ក្នុងនាមជាដៃគូសហការដែលបាន ប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស កម្ពុជាតែងសង្ឃឹមថា កម្ពុជាមានដៃគូល្អ ជាមួយប្រទេសដែលមានឆន្ទៈ ក្នុងការលុបបំបាត់អំពើជួញដូរមនុស្សពីក្នុងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង