ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៣ សីហានេះ បានជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានាថ្ងៃទី២ខែសីហា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាននាឆ្នាំ២០២២នេះ ពោលគឺចាប់ពីថ្ងៃទី ៣១ ដល់ថ្ងៃទី ៦ខែសីហាខាងមុននេះ។



