Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋសភានឹងប្រជុំអនុម័តច្បាប់«វិសោធនកម្មរដ្ឋធម្មនុញ្»នៅថ្ងៃទី ២៨ កក្កដា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៅថ្ងៃទី ២៥ កក្កដានេះ ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកម្ពុជា សម្រេចអនុម័តទទួលយកជាផ្លូវការ ដោយបញ្ចូលសេចក្តីព្រាងច្បាប់នេះ ក្នុងសម័យប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។ការសម្រេចអនុម័តធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានរបៀបវារៈចំនួន៥ នៅក្នុងនោះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមផងដែរ។

សេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលជាសំណើរបស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សារូចរាល់ ហើយក្រៅពីសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភានឹងធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនទៀត ដូចជា ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា-ម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាជាដើម។

គួរបញ្ជាក់ថា ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នឹងវិសោធនកម្មមាត្រាមួយចំនួនមានជាអាទិ៍ មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះ-រាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជា ប្រក្រតីនៃស្ថាប័នជាតិ។ការជាប្រក្រតីនៃស្ថាប័នជាតិ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង