Cctime 6monthsfree desktop
Cc times  web banner kh (2)

ថៃគាំទ្រនិងសរសើរ តួនាទីជាប្រធានអាស៊ានរបស់កម្ពុជាខិតខំដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្នុងអំឡុងពេលស្នាក់នៅប្រទេសមីយ៉ាន់ ចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដន ប្រ៉ាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃផងដែរ។

ក្រសួងការបរទេសកម្ពុជាថា ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរយោបល់លើការវិវត្តនាពេលបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ០៥ចំណុច (5PC)។

ប្រភពបន្ថែមថា ឯកឧត្តម ដន ប្រ៉ាម៉ាត់វិណៃ បានកោតសរសើរចំពោះតួនាទីរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ក្នុងដំណើរការកសាងសន្តិភាព និងការផ្តល់ជំនួយមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបានផ្តល់ការគាំទ្រដល់កម្ពុជាសម្រាប់ការធ្វើជាប្រធានអាស៊ាន៕ 

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង