ភ្នំពេញ៖ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនានេះ បានសម្តែងការសោកស្តាយចំពោះក្រុមយុវជនមួយចំនួនតូច ដែលចេញមកសម្តែងធ្វើការជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅនៃខេត្តកោះកុង។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
ក្នុងសេចក្តីប្រកាសដដែលបានគូសបញ្ជាក់ថា សកម្មភាពនេះ ជាលេសដើម្បីបិទបាំងនូវឧបាយកលទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។