Cctimesw1140xh150cm copy

ចិនរកឃើញអ្នកផ្ទុកជំងឺ«កូវីដ-១៩គ្មានរោគសញ្ញា»ចំនួន៣០០នាក់នៅទូទាំងទីក្រុងវូហាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការធ្វើតេស្តរកវីរុសកូវីដ១៩នៅប្រទេសចិន។រូបភាពពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួ

ចិន៖ អ្នកទីក្រុងវូហានចំនួនជិត១០លាននាក់ បានប្រើប្រាស់សារធាតុតេស្តអាស៊ីតនុយក្លេអ៊ិច ដោយបានរកឃើញអ្នកឆ្លងគ្មានរោគសញ្ញាចំនួន៣០០នាក់ នៅទូទាំងទីក្រុងវូហាន។

លទ្ធផលនៃការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច រកវីរុសកូវីដ១៩ ចំពោះអ្នកក្រុងវូហាននៃប្រទេសចិនទាំងអស់ត្រូវបានប្រកាស កាលពីថ្ងៃទី២ខែមិថុនាថា ចាប់ពីម៉ោងសូន្យថ្ងៃទី១៤ខែឧសភាដល់ម៉ោង២៤ថ្ងៃទី១ខែមិថុនា ក្រុងវូហាន បានការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច ចំពោះអ្នកក្រុងចំនួន៩លាន៨សែន៩ម៉ឺន៩ពាន់នាក់ដែលគ្មានរកឃើញករណីឆ្លងទេ។ ក្នុងនោះមានអ្នកឆ្លងវីរុសដែលគ្មានរោគសញ្ញាចំនួន៣រយនាក់ ខណៈអ្នកមានទំនាក់ទំនងជិតស្និទ្ធ ១១៧៤នាក់ សុទ្ធតែរកឃើញអវិជ្ជមានទាំងអស់។

លោកសាស្រ្តាចារ្យនៃមន្ទីរស្រាវជ្រាវខាងភាពស៊ាំនៃទីក្រុងសៀងហៃ បានថ្លែងថា ដោយសារកូវីដ១៩ជាជំងឺឆ្លងថ្មីម្យ៉ាង ដូចនេះការយល់ដឹងចំពោះវីរុសនេះរបស់អ្នកវិទ្យាសាស្រ្តកំពុងវិវឌ្ឍឥតឈប់ឈរ។បើមើលពីលទ្ធផលលើកនេះឃើញថា អ្នកឆ្លងដែលគ្មានរោគសញ្ញាមានលក្ខណៈចម្លងមិនសូវខ្លាំងទេដោយសារវីរុសដែលពួកគេផ្ទុកគឺវីរុសងាប់ ដូច្នេះពូកគេមិនអាចចម្លងទៅមនុស្សផ្សេងទៀតនោះទេ។

ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចដែលមានទ្រង់ទ្រាយធំបែបនេះជាលើកដំបូងលើពិភពលោក។អ្នកជំនាញជាច្រើនបានយល់ឃើញថា ការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិច ចំពោះអ្នកក្រុងវូហានទាំងអស់មានតម្លៃ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩លើផ្ទៃអន្តរជាតិ។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង