Yearendyearend1140x150

ទន្លេមេគង្គក្រោមនៅរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរដែលជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សធំជាងគេលើពិភពលោក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

​ស្ទឹងត្រែង៖ ត្រីបបែលយក្ស គឺជាប្រភេទត្រីម្យ៉ាងដែលចូលចិត្តរស់នៅតំបន់ទឹកទន្លេស្អាត និងទឹកទន្លេដែលមិនមានការបំពុលនោះទេ។ ស្ថិតក្នុងចំណោមប្រភេទពូជត្រីទឹកសាបទំហំធំៗបំផុតលើពិភពលោក គេឃើញមានត្រីបបែលយក្សកំពុងមានវត្តមាននៅតាមបណ្តាប្រទេសដងទន្លេមេគង្គក្រោម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទម្ងន់ប្រមាណ៣០០គីឡូក្រាមត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង ដែលជាដែនទឹកទន្លេមេគង្គរបស់ប្រទេសកម្ពុជា។

ត្រីបបែលយក្សដែលបានរកឃើញនេះមានទទឹង២ម៉ែត្រ និងប្រវែងពីក្បាលដល់ចុងកន្ទុយជិត៤ម៉ែត្រ វាត្រូវបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ត្រីទឹកសាបធំបំផុតលើពិភពលោក។ ការរកឃើញត្រីបបែលយក្សនេះ ក៏បានបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនទឹកបណ្តាលប្រទេសទន្លេមេគង្គក្រោមពុំបានរងផលប៉ះពាល់ដោយសារកត្តាផ្សេងៗនៃកសាងទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើនោះទេ។ បច្ចុប្បន្នទន្លេមេគង្គក្រោម នៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ និងជាទីជម្រកយ៉ាងសុខសាន្តរបស់សត្វមឆ្ឆាគ្រប់ប្រភេទ។

ចាប់ពីប្រភពដើមនៅតំបន់ខ្ពង់រាបភាគខាងលិចប្រទេសចិនរហូតដល់តំបន់ដីសណ្ដទន្លេមេគង្គជាប់សមុទ្រចិនខាងត្បូង ទន្លេមេគង្គមានប្រវែងជាង៤,០០០គីឡូម៉ែត្រ និងហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទន្លេនេះ បានជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សជាង៦០លាននាក់ ដែលរស់នៅតាមបណ្តោយផ្លូវទឹកមួយនេះ។

នាពេលកន្លងមក ធ្លាប់មានមតិលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសចិននៅទន្លេមេគង្គលើបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គក្រោម។ ប៉ុន្តែការរកឃើញត្រីបបែលយក្សនេះ បញ្ជាក់ឲ្យឃើញថាការលើកឡើងទាំងនេះ គឺជាការរិះគន់ដោយគ្មានមូលដ្ឋាន និងការលើកឡើងដោយអវិជ្ជមាន។ ផ្ទុយទៅវិញ ទន្លេមេគង្គក្រោមនៅតែមានលំហូរដោយសេរី មានគុណភាពល្អ និងនៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាហេតុធ្វើឱ្យមានវត្តមានរបស់ត្រីបបែលយក្ស និងប្រភេទត្រីធំៗដ៏កម្រផ្សេងទៀតផងដែរ។

លោក Zeb Hogan ដែលបានចូលរួមក្នុងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong)បាននិយាយថា៖ “ខ្ញុំមិនធ្លាប់ដែលឃើញអ្វីដូចនេះទេ នេះជាត្រីធំបំផុតមួយដែលខ្ញុំបានឃើញក្នុងរយៈពេលជាយូរមកនេះ វាពិតជាសត្វដ៏អស្ចារ្យមួយ។ ខ្ញុំគិតថា វាបង្ហាញពីភាពគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានប្រទះឃើញនៅក្នុងគម្រោងផ្សេងៗស្តីពីទន្លេមេគង្គ"។

លោក Zeb Hogan ជាជីវវិទូនៅសកលវិទ្យាល័យNevada ទីក្រុង Reno សហរដ្ឋអាមេរិកដែលសិក្សាអំពីត្រី តាមការសិក្សាស្រាវជ្រាវរបស់លោកជាច្រើនឆ្នាំនៅតាមប្រទេសដងទន្លេមេគង្គបានសន្និដ្ឋានថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា៖ “ត្រីបបែលយក្ស គឺជាប្រភេទត្រីដែលមិនចូលចិត្តរស់នៅតំបន់ដែលទឹកទន្លេមិនស្អាត ឬបំពុលនោះទេ”។

ក្នុងនាមជាប្រទេសទន្លេមេគង្គលើ ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកង្វល់ និងតម្រូវការរបស់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ហើយបានរក្សាទំនាក់ទំនងជិតស្និទ្ធ និងបានប្តេជ្ញាអនុវត្តន៍កិច្ចសហប្រតិបត្តិការធនធានទឹកជាមួយភាគីពាក់ព័ន្ធនៃប្រទេសទន្លេមេគង្គក្រោម ដូចជាការចែករំលែកព័ត៌មានជលសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះគ្រោះរាំងស្ងួតជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង