កម្ពុជា៖ លទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួនក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវីដ១៩) សម្រេចបានដូចខាងក្រោម៖
1) ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦ ២៩០ តោន កើនឡើងប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩,៧២% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០ តោនប៉ុណ្ណោះ។
2) ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។
3) គ្រប់ស្វាយចន្ទីនាំចេញបាន ១៩០ ១៤១ តោន កើនឡើងប្រមាណ ៣៨ ៥៨១ តោន កើនឡើង ២៥,៤៦% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ១៥១ ៥៥០ តោនប៉ុណ្ណោះ ។
4) គ្រាប់ពោតនាំចេញបាន ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩ តោន ។
5) ផ្លែចេកស្រស់នាំចេញបាន ១២១ ៤១៥ តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង១៧២,៧៣% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤ ៥១៨ តោនប៉ុណ្ណោះ ។
6) ផ្លែស្វាយស្រស់នាំចេញបាន ៤៤ ០៩៩ តោន កើនឡើងប្រមាណ ១៤ ៨៨៥ តោន ស្មើនឹង៥០,៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩ ២១៤ តោនប៉ុណ្ណោះ ។
7) ម្រេចនាំចេញបាន ២ ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២០ ០៦១ តោនប៉ុណ្ណោះ ។