Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាដាក់ដំណាំ«មៀនប៉ៃលិន»ជាទំនិញអទិភាពទី៣ដើម្បីនាំទៅកាន់ទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្តម វេង សាខុន រដ្នមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ 

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ បានរៀបចំដើម្បីដាក់បញ្ជូលដំណាំមៀនប៉ៃលិន ឬតាង៉ែន ជាដំណាំអទិភាពទី៣ បន្ទាប់ពីដំណាំស្វាយ ដំណាំចេក ទៅកាន់ទីផ្សារប្រទេសចិន។នេះបើតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម វេង សាខុន បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ដំណាំមៀនប៉ៃលិន ភាគច្រើនដាំនៅលើទឹកដីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្រៅពីនឹងដាំនៅខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ធំមានចំនួនតិចតួចប៉ុណ្ណោះ។

មូលហេតុដែលក្រសួងសម្រេចយក«មៀនប៉ៃលិន» ឯកឧត្តម វេង សាខុន ពន្យល់ថា ជាដំណាំយុទ្ធសាស្ត្រដែលប្រទេសចិនត្រូវការ ខណៈប្រទេសជិតខាងកម្ពុជាក៏បាននាំចេញទៅចិនផងដែរ។ក្រសួងកសិកម្មបានស្នើដាក់ជាកញ្ចប់ទៅខាងភាគីចិន តែភាគីចិនឱ្យកម្ពុជាស្នើដាក់ដំណាំម្ដងមួយមុខៗ ព្រោះភាគីចិនទាមទារចុះដល់ចម្ការ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តាមស្ដង់ដារដែលជាតម្រូវការរបស់ភាគីចិន។

ឯកឧត្តមមានប្រសាសន៍ថា៖«ភាគីចិនបញ្ចៀសនៅភាពស្មុគស្មាញដោយរៀបចំ និងត្រួតពិនិត្យពីដើមដល់ចប់ ចាប់តាំងពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងចម្ការ ការថែទាំដំណាំ ការសម្អាត ការវេចខ្ចប់ ការស្តុកទុក និងការកម្ចាត់សមាសភាពចង្រៃជាដើម»។

ឯកឧត្តមបន្តថា ដើម្បីជៀសវាងបញ្ហាលំបាក គឺភាគីចិនសម្រេចទទួលទិញម្ដងមួយមុខៗ ខណៈផ្លែមៀនប៉ៃលិន គឺជាកញ្ចប់ទី៣ក្នុងចំណោមកញ្ចប់ផ្លែឈើផ្សេងទៀតរបស់កម្ពុជា ដែលធ្លាប់បានដាក់ចេញលក់រួចមកហើយ។

សូមជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះផ្លែឈើមៀនប៉ៃលិនប្រមាណ ១៤ ៥០០ ហិកតា និងមានផ្ទៃដីប្រមូលផលរហូត១ ៥០០ ហិកតាជាង ចំណែកក្នុងមួយឆ្នាំៗដំណាំហូបផ្លែប្រភេទមៀន ឬតាង៉ែន អាចប្រមូលផលបាន ២០ម៉ឺនតោន។ ដោយឡែកឆ្នាំកន្លងទៅ កម្ពុជាបាននាំចេញទៅក្រៅប្រទេសចំនួន១០ម៉ឺនតោនផងដែរ ។

ចំពោះទីផ្សារប្រទេសចិនវិញ ក្រសួងកសិកម្មរំពឹងថា ដំណាំ«មៀនប៉ៃលិន»នឹងក្លាយជាទំនិញអទិភាពទី៣ បន្ទាប់ពីផ្លែស្វាយស្រស់ ផ្លែស្វាយស្រស់ ហើយបើកម្ពុជាអាចនាំចេញទៅចិនដោយផ្ទាល់ ដំណាំផ្លែឈើហូបផ្លែនេះគឺអាចរកប្រាក់ចំណូលពី១៥០ ទៅ ២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង