Cctimesw1140xh150cm copy

កម្មករព្យួរកិច្ចសន្យាការងារជិត៥ម៉ឺននាក់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរកិច្ចសន្យាការងារ ជាលើកទី៣​ដោយក្នុងនោះមានកម្មករនិយោជិតចំនួន ៤៩​,៩៦០នាក់ ក្នុងចំណោមរោងចក្រ សហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា ប្រាក់ឧបត្ថម្ភ នឹងត្រូវបើកជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ដូចជារយៈពេល ៧ថ្ងៃ ដល់១០ថ្ងៃ ទទួលបាន៦០,៧៥០រៀល,១១ថ្ងៃ ដល់ ២០ថ្ងៃ ទទួលបាន ១២១,៥០០រៀល និង ២១ ថ្ងៃ ដល់១ ខែ ទទួលបាន ១៦២,០០០រៀល។

បន្ថែមពីនេះ ដើម្បីចៀសវាងការលំបាកក្នុងការបង្វិលថវិការសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនកាលកំណត់ នោះប្រាក់ឧបត្ថម្ភត្រូវចែកចេញជា២ដង សម្រាប់កម្មករដែលព្យួរការងារចាប់ពីថ្ងៃ ២១ ដល់ ១ខែ និង ត្រូវបែងចែកជា៤ ដង សម្រាប់កម្មករដែលព្យួរការងាររយៈពេល២ខែ មានន័យថាអ្នកទាំងនោះនឹងទទួលបានប្រាក់ម្ដងចំនួន ៨១ ,០០០រៀល។

សូមបញ្ជាក់ដែរថា នេះជាលើកទី២ហើយ ដែលក្រសួងការងារបើកប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែល ទទួល រងផល ប៉ះពាល់ ធ្ងន់ធ្ងរ ពីការរីករាលដាល នៃ ជំងឺកូវីដ ១៩ ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ក្រសួងការងារ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង