Smart saver cctime web bannertif

ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យចាប់ខ្លួនអ្នកបំផុសព័ត៌មានថា«កម្ពុជាមិនចាយ​លុយ​ពី១$​ដល់៥$​»​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និង ក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

ព្រះសីហនុ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យចាប់ខ្លួនជនដែលបំផុសបំផុលថា កម្ពុជាលែងចាយលុយដុល្លារពី ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ។ប្រសាសន៍របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និង ក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ប្រកាសថា បើមានកន្លែងណាមួយនៅកម្ពុជា ហ៊ានកាត់ទឹក លើការដូរលុយ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ខុសពីតម្លៃជាក់ស្តែងលើទីផ្សារ ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីចាប់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង