Cctime 6monthsfree desktop
Cc times  web banner kh (2)

មេធាវីCPPប្តឹងលោក សុន ឆៃ ដែលនិយាយថា«លួចសន្លឹកឆ្នោត»ក្នុងការបោះឆ្នោតឃុំ-សង្កាត់

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
លោក សុន ឆ័យ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជានាថ្ងៃទី ១៤ មិថុនាបានដាក់ពាក្យប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក។

ក្នុងពាក្យបណ្តឹងនោះមេធាវី របស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក គី តិច បានគូសបញ្ជាក់ថា លោក សុន ឆ័យ បានចូលរួមផ្តល់បទសម្ភាស៍ជាមួយសារព័ត៌មាន ឌឺ ខេមបូឌា ដេលី ( The Cambodia Daily) ដោយលោកបានលើកឡើងក្នុងបទសម្ភាស៍ថា “លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម វាចង់ធ្វើអ្វីក៏បាន” មិនត្រឹមតែប៉ុណ្ណោះលោក សុន ឆ័យ ក៏បាននិយាយទៀតថា” លទ្ធផលហ្នឹង វាមិនឆ្លុះបញ្ជាំងពីឆន្ទះរបស់ប្រជាពលរដ្ឋឡើយ ដោយវាមានការបំភ័យ មានការទិញ មានការលួច បានវាសល់ប៉ុណ្ណឹង”។

បើតាមការថ្លែងបែបនេះទៅកាន់គណបក្សប្រជាជន ដែលជាបក្សចាស់វស្សានិងជាគណបក្សឈ្នះឆ្នោតនេះ លោកមេធាវី គី តិច ក៏បានដាក់ពាក្យប្តឹងភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយការលើកឡើងខាងលើរបស់លោក សុន ឆ័យគឺជាអំពើទុច្ចរិត,បំភ្លៃខុសពីការពិត,ជាការផ្តល់ព៧ត៌មានក្លែងក្លាយ,ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធមិត្ត និងមួលបង្កាច់ដែលនាំឲ្យប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។

លោក មេធាវី គី តិច ក៏បានសម្រេចចោទប្រកាន់ និង ផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញាត្តិច្បាប់ ព្រមទាំងទាមទារឲ្យឈ្មោះ សុន ឆ័យ សងសំណងជំងឺចិត្ត ៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង