ព្រះសីហនុ៖នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុន សែន នៅថ្ងៃទី១ មិថុនានេះ បានថ្លែងលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់បំពាក់អំពូលឆ្លាតវៃឱ្យបានច្រើនតាមដងវិថី។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ សម្តេចហ៊ុន សែន លើកទឹកចិត្តឱ្យមានការបំពាក់អំពូលឆ្លាតវៃឱ្យបានច្រើនតាមដងវិថីនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃមុខមិនត្រឹមតែក្រុងព្រះសីហនុទេ ទីក្រុងដទៃទៀត ក៏ត្រូវដាក់អំពូលឆ្លាតវៃនេះដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។