Cctimesw1140xh150cm copy

«ត្នោត»១០ម៉ឺនគ្រាប់ត្រូវបានដាំនៅតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីការពារទឹកដីខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ស្ទឹងត្រែង)៖អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានដឹកនាំផ្ទាល់យកគ្រាប់ត្នោតចំនួន១០០,០០០គ្រាប់ ដាំតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ (ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤៦ ទៅបង្គោលព្រំដែនលេខ​០​៧៨ និងបន្តមកកាន់ទីរួមស្រុកសៀមប៉ាង)។ 

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ 

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ព្រំដែន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង