Yearendyearend1140x150

ទូតអាម៉េរិក៖សេចក្តីសម្រេចចិត្តចងចាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជា«សមិទ្ធិផលជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា»

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែឧសភា ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆន្ទ លើសេចក្តីសម្រេចចិត្ត ក្នុងការរម្លឹកដល់ខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលបានបញ្ចប់សង្គ្រាមដែលមានរយៈពេលរាប់ទសវត្សរ៍ និងក្នុងការធ្វើឲ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

សេចក្តីសម្រេចចិត្តនេះត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភា ឈ្មោះ Edward J. Markey មកពីរដ្ឋ Massachusetts ព្រឹទ្ធសមាជិក Mitt Romney មកពីរដ្ឋ Utah ព្រឹទ្ធសមាជិក Bob Menendez មកពីរដ្ឋ New Jersey និងព្រឹទ្ធសមាជិក Jim Risch មកពីរដ្ឋ Idaho ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា ៖ `សម្លេងដ៏សំខាន់នៃផ្នែកនីតិបញ្ញត្តិបញ្ជាក់ថា សហរដ្ឋអាម៉េរិកឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងការគាំទ្រសេចក្តីប្រាថ្នា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សេចក្តីសម្រេចចិត្តនេះ ថែមទាំងរម្លឹកពីតួនាទីដ៏សំខាន់នៃសហគមន៍អន្តរជាតិ ក្នុងការធ្វើជាដៃគូជាមួយអ្នកពាក់ព័ន្ធខាងកម្ពុជា នៅឆ្នាំ ១៩៩១ ដើម្បីជួយព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ចប់នូវអំពើហិង្សា ហើយចាប់ផ្តើមកសាងប្រទេសឡើងវិញ»។

សេចក្តីសម្រេចចិត្តនេះ ចងចាំនូវ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថាជា «សមិទ្ធិផលជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជនកម្ពុជា» ទទូចឲ្យប្រទេសហត្ថលេខីទាំងអស់ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់គេ ហើយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បំពេញក្តីសង្ឃឹមនៃការមានលទ្ធិប្រជាធិបតេយ្យកើតចេញពីកិច្ចព្រមព្រៀងនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង