Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជា៖កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា តាមការគ្រោងទុក

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន នៅថ្ងៃទី០៦ឧសភានេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា រៀបចំឡើង នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំពិគ្រោះយោបល់នេះផ្ដល់ជាវេទិកា កម្រិតខ្ពស់មួយសម្រាប់អាស៊ាន ធ្វើការពិភាក្សាផ្ដួចផ្ដើមឱ្យមានកិច្ចសន្ទនាមួយ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទ្ទេសក៍ អំពីរបៀបក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន ឱ្យទៅដល់ប្រជាជនទីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុតដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមក លើវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមនូវការផ្ដល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថា នឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្ត្រនានាដែលជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា ត្រូវបានគ្រៀបចំឡើង ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលទីក្រុងណៃពីដោ ធ្វើការសម្របសម្រួលបន្ថែមទៀត ដើម្បីឲ្យប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

សំណើរបស់សម្តេច ប្រធានអាស៊ានបានធ្វើឡើង ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរទស្សនៈ លើមាគ៌ាឆ្ពោះទៅរកការពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច កាលពីថ្ងៃទី២ ឧសភា ២០២២៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង