ចិន៖ វ៉ាក់សាំងការពារមេរោគថ្មី(Covid-19) បានឆ្លងកាត់ការសាកល្បងដំណាក់កាលទី ១ លទ្ធផលបង្ហាញថាវ៉ាក់សាំងនេះមានសុវត្ថិភាព ហើយអាចនាំឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំបានយ៉ាងឆាប់រហ័សនៅក្នុងខ្លួនមនុស្ស។
ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រចិនបានធ្វើការសាកល្បងដំណាក់កាលទី ១ នៃវ៉ាក់សាំងការពារមេរោគថ្មី(Covid-19) ហើយលទ្ធផលបានបង្ហាញថា វ៉ាក់សាំងនេះ វាមានសុវត្ថិភាព និងអាចជំរុញឱ្យរាងកាយបង្កើតប្រតិកម្មភាពស៊ាំបានយ៉ាងឆាប់រហ័ស។
លោកស្រី Chen Wei ក្រុមដឹកនាំស្រាវជ្រាវ នៃវិទ្យាស្ថានជីវវិទូបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា និងក្រុមដទៃទៀតបានធ្វើការសាកល្បង។ វ៉ាក់សាំងដែលត្រូវបានប្រើក្នុងការសាកល្បងនេះគឺជាវ៉ាក់សាំងការពារមេរោគថ្មី(Covid-19) ។ ក្រុមនេះបានជ្រើសរើសអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អចំនួន ១០៨ នាក់ ដែលអាយុចន្លោះពី ១៨ ទៅ ៦០ ឆ្នាំ។ អ្នកស្ម័គ្រចិត្តទាំងនេះត្រូវបានបែងចែកជាក្រុមផ្សេងៗគ្នានិងទទួលបានវ៉ាក់សាំងផ្សេងៗគ្នា។
យោងតាមរបាយការណ៍ បានឲ្យដឹងថាក្នុងរយៈពេល ២៨ ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងវ៉ាក់សាំងនេះ គេសង្កេតឃើញវាមានភាពសុំាបានល្អ ហើយតាមមិនមានប្រតិកម្មធ្ងន់ធ្ងរទេ។
លោកស្រី Chen Wei បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយ «Liu Ye dao» ថាការសាកល្បងព្យាបាលដំណាក់កាលទី ១ បានបង្ហាញថា ការបង្កើតវ៉ាក់សាំងការពារ (Covid-19) ដែលអាចព្យាបាលបានអាចបង្កឱ្យមានការផលិតអង្គបដិប្រាណជាក់លាក់នៃវីរុសនិងកោសិកា T ក្នុងរយៈពេល ១៤ថ្ងៃ។
គួរបញ្ជាក់ផងដែរថា បើតាមលោកស្រី Chen Wei ការវិវត្តវ៉ាក់សាំងការពារមេរោគថ្មី នឹងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ហើយសមត្ថភាពក្នុងការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំ មានន័យថាវ៉ាក់សាំងអាចការពារមនុស្សពីការឆ្លងមេរោគថ្មី(Covid-19) ហើយការវិវត្តវ៉ាក់សាំងការពារមេរោគថ្មី(Covid-19) នេះគឺ មានជោគជ័យខ្លាំងណាស់ ប៉ុន្តែនៅមានផ្លូវវែងឆ្ងាយទៀត មុននឹងវ៉ាក់សាំងនេះអាចឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់៕