ភ្នំពេញ៖គិតត្រឹមថ្ងៃទី២២ ឧសភានេះ កម្ពុជាងឲបានរកឃេីញករណីកូវីដ-១៩ ១នាក់ថ្មីទៀត គឺជាជនជាតិខ្មែរ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន ឆ្លងកាត់កូរ៉េខាងត្បូង វិលត្រលប់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២១ ឧសភា ២០២០។ការរកឃើញថ្មីនេះ ធ្វើអ្នកជំងឺសរុបនៅកម្ពុជាកើនឡើង១២៣នាក់ ជាសះស្បើយ១២២នាក់។
ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លង នៅថ្ងៃទី២២ ខែឧសភានេះ បានគូសបញ្ជាក់ថាជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងកម្ពុជាជាប់ជានិច្ច ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។កម្ពុជាបានធ្វេីតេស្តចំនួន 15830 ស្មេីនឹង 974 ក្នុង១លាននាក់៕