ភ្នំពេញ៖រដ្ឋាភិបាលអាមេរិក បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៧,៥ លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់ការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្នុងចំណោមថវិការ៧,៥ លានដុល្លារ គឺ៥លានដុល្លារសម្រាប់ស្តារសេដ្ឋកិច្ចឡើងវីញ និងថវិការចំនួន២,៥លានដុល្លារ ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនីងកូវីដ១៩នៅកម្ពុជា។សម្រាប់អាមេរិកចំពោះហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវបានប្រើប្រាស់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយកូវីដ១៩។