ភ្នំពេញ៖យុវជនខ្មែរមួយក្រុមក្នុងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និង អ្នកស្រលាញ់យុត្តិធម៌ក្នុងសង្គមនានា នៅថ្ងៃទី ៥ មេសានេះ នាំគ្នាយកញត្តិដាក់ទៅស្ថានទូតរុស្ស៊ី (Russia)ប្រចាំនៅកម្ពុជា ដើម្បីស្នើឱ្យប្រទេសមហាអំណាចមួយនេះបញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន (Ukraine) ជាបន្ទាន់ ហើយចាប់ផ្តើមស្ដារឡើងវិញនូវលំនឹងស្ថេរភាពនយោបាយ និង សន្តិភាពសកលលោក។
ក្រុមយុវជនមានគ្នាប្រហែល៥នាក់បានធ្វើដំណើរដោយថ្នើជើងឆ្ពោះមកកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីដាក់ញត្តិទៅកាន់ស្ថានទូតស្នេីឱ្យបញ្ចប់សង្គ្រាម និងការឈ្លានពានទៅលេីប្រទេសអ៊ុយក្រែន។នៅក្នុងខ្លឹមសារនៃញត្តិនោះ បានអំពាវនាវដល់លោក VLADIMIR PUTIN ឱ្យបង្កេីតបទឈប់បាញ់ និង ជ្រេីសរេីសវិធីសាស្ត្រចរចារ ដោយជំនួសការប្រេីកម្លាំងប្រដាប់អាវុធ ក្នុងនោះឲបង្ករលក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់ និង ចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនសុីវិល។
ក្រុមយុវជនបានចាត់ទុកសកម្មភាពដើរដាក់ញាត្តិនេះ គឺជាសារមួយបង្ហាញដល់ប្រទេសនៅលើពិភពលោកខ្អប់ខ្ពើមសង្គ្រាម និង មិនចង់ឃើញជាតិសាសន៍ណាមួយត្រូវរត់ចោលផ្ទះសម្បែង បែកបាក់គ្រួសារ បងប្អូន ដោយសារភ្លើងសង្គ្រាមនោះដែរ។តែយ៉ាងណាក៏ដោយ តំណាងស្ថានទូតមិនចេញទទួលយកញត្តិនេះទេ។


