Foton on ads news final
Cct850x100 1
Sme laon web banner(1800 x 300)

លោក ឈាង វុន ទទួលបាន«គ្រឿងឥស្សរិយយស»ពីប្រទេសជប៉ុន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្ដល់គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star ជូនលោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ពិធីរៀបចំឡើងដោយមានការអញ្ជើញទៅកាន់និវេសនដ្ឋានឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដើម្បីទទួលគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star តាមរយៈ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងចាត់ទុកលោក ឈាង វុន មានស្នាដៃ ក្នុងការយកចិត្តទុកដាក់ជំរុញ និងពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អ៊ូបាជី និង លោកជំទាវ ព្រមទាំងក្រុមមិត្តភាពសភាជប៉ុន-កម្ពុជា។

ចំណែកលោក ឈាង វុន  បានអរគុណរដ្ឋាភិបាលជប៉ុន និងចាត់ទុកគ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star នេះ មិនមែនបានមកដោយសារតែលោកតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្តិសមនឹងទទួលបានផងដែរ ដោយពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែង នៅក្នុងកិច្ចដំណើរការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង