Yearendyearend1140x150

ថៃប្រកាសអាសន្នកម្រឹត ៤ ខណៈករណីឆ្លងកើនឡើងខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃប្រកាសអាសន្នកម្រឹត ៤ ខណៈករណីឆ្លងកើនឡើងខ្លាំង ប្រភពរូប៖ The Nation Thailand

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានដំឡើងការប្រកាសអាសន្នកូវីដ-១៩ ដល់កម្រឹត ៤ នៅថ្ងៃព្រហស្បតិ៍ ខណៈការឆ្លងប្រចាំថ្ងៃបានកើនឡើងជាលំដាប់។

លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍របស់វិទ្យាស្ថាន បាននិយាយថា កន្លែងដែលមានហានិភ័យនៃការឆ្លងនឹងត្រូវបិទ ខណៈមនុស្សនឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរ និងការជួបជុំគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។

លោកបានពន្យល់ថា ចំនួនអ្នកឆ្លងកូវីដ១៩ បានកើនឡើងនៅពេលដែលមនុស្សទៅទស្សនាភោជនីយដ្ឋានដែលមានខ្យល់ចេញចូលមិនល្អ រៀបចំពិធីជប់លៀង ពិធីសាសនា និងការធ្វើដំណើរ ដែលបង្កឱ្យមានករណីឆ្លងការកើនឡើង។

លោកវេជ្ជបណ្ឌិត Kiattiphum បានស្នើឲ្យប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅខេត្តផ្សេងត្រូវតាមដានសុខភាពយ៉ាងហោចណាស់ ១៤ថ្ងៃ ហើយពួកគេគួរតែធ្វើការពីផ្ទះ។ លោកបន្ថែមថា ភ្នាក់ងារខេត្ត គួរតែអនុវត្តច្បាប់ ដើម្បីធានាថាភោជនីយដ្ឋាន និងកន្លែងផ្សេងទៀតដំណើរការយ៉ាងតឹងរ៉ឹងក្រោមបទប្បញ្ញត្តិសុវត្ថិភាព។

ក្រសួងសុខាភិបាលសាធារណៈបានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្នុងរយៈពេល ២៤ ម៉ោង មានអ្នកជំងឺថ្មីចំនួន ៥,៧៧៥ នាក់ ដែលក្នុងនោះមាន ៧៧ នាក់ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងចំនួន ១១ នាក់។ ហើយអ្នកជំងឺ ២,៦៧៣ នាក់បានជាសះស្បើយ និងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង