Yearendyearend1140x150

ក្តៅខ្លាំងបង់ក្លាដែសប្រកាសបិតសាលារៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បង់ក្លាដែស៖ ប្រទេសបង់ក្លាដែសជាថ្មីម្តងទៀតបានបិទសាលាបឋមសិក្សាទាំងអស់នៅទូទាំងប្រទេស និងស្ថាប័នអប់រំស្ទើរតែពាក់កណ្តាលនៃស្រុក រួមទាំងរដ្ឋធានី បន្ទាប់ពីរលកកំដៅខ្លាំងបានធ្វើឱ្យសីតុណ្ហភាពកើនឡើងលើសពី ៤៣ អង្សាសេ។កម្តៅក្តៅខ្លាំងមិនធ្លាប់មានបែបនេះបានបង្កប៉ះពាល់ដល់សុខភាពសិស្សសាលាក្នុងប្រទេសបង់ក្លាដែសជាខ្លាំង។

យោងតាមក្រសួងអប់រំនៃប្រទេសបង់ក្លាដែសបានអះអាងថា ថ្នាក់រៀននៃសាលាបឋមសិក្សារបស់រដ្ឋាភិបាលទាំងអស់នឹងបន្តបិតទ្វា ហើយស្ថាប័នអប់រំនៅក្នុងស្រុកចំនួន ២៧ ក្នុងចំណោម ៦៤ រួមទាំងរដ្ឋធានី Dhaka នឹងបន្តបិទទ្វារហូតដល់មានការជូនដំណឹងសារជាថ្មី។

អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុកំពុងរួមចំណែកដល់រលកកំដៅកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងយូរក្នុងអំឡុងរដូវក្តៅ។ខែនេះនៅប្រទេសបង់ក្លាដែស មានរលកកំដៅជារៀងរាល់ថ្ងៃ អាជ្ញាធរបានលើកទឹកចិត្តពលរដ្ឋឱ្យស្នាក់នៅក្នុងផ្ទះនៅពេលថ្ងៃ។ប៉ុន្តែសម្រាប់អ្នកដែលធ្វើការនៅខាងក្រៅដូចជាអ្នកបើករ៉ឺម៉កត្រូវតែញាំទឹកឲ្យបានច្រើន និងជៀសវាងដើរហាលថ្ងៃខ្លាំង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង