Yearendyearend1140x150

ក្រុងមួយចំនួននៃប្រទេសបារាំងហាមមិនឲ្យកុមារអាយុក្រោម១១ឆ្នាំចេញក្រៅផ្ទះចាប់ពីម៉ោង១១យប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ហិង្សាក្នុងប្រទេសបារាំងដែលបង្កឡើងដោយក្រុមក្មេងទំនើប

បារាំង៖ រដ្ឋាភិបាលបារាំងក្នុងក្រុងមួយចំនួនបានចេញបម្រាមហាមឃាត់មិនឲ្យក្មេងៗដែលមានអាយុក្រោយ ១៣ឆ្នាំចាកចេញពីលំនៅដ្ឋានជាដាច់ខាតចាប់ពីយប់ម៉ោង១១តទៅ បម្រាមនេះចេញឡើងដើម្បីជាការឆ្លើយតប និងទប់ស្កាត់ហិង្សាដែលកំពុងតែកើតមានឡើងដោយសារតែក្មេងទំនើងមួយចំនួនបានបង្កហិង្សា រហូតដល់បានផ្តាច់ជីវិតក្មេងជនជាតិបារាំងម្នាក់កាលពីកន្លងទៅ។

លោក Robert Menard

លោក Robert Menard ដែលជាអភិបាលក្រុងស្តាំជ្រុលឯករាជ្យនៃទីក្រុង Beziers ភាគខាងត្បូងកាលពីថ្ងៃចន្ទបានបញ្ជាឱ្យក្មេងអាយុក្រោម ១៣ ឆ្នាំទាំងអស់មិនត្រូវចេញពីផ្ទះចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៦ ព្រឹក លុះត្រាតែមានមនុស្សពេញវ័យទៅតាមខ្លួនទើបអាចចេញបាន បម្រាមនេះនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។ បម្រាមគោចរនេះគឺដើម្បីឆ្លើយតបទៅនឹង "ការកើនឡើងនៃចំនួនអនីតិជនវ័យក្មេងដែលបានចាកចេញពីផ្ទះនៅពេលយប់" និងការកើនឡើងនៃ "អំពើហិង្សាក្នុងទីក្រុង" ដោយសារតែក្រុមក្មេងទំនើងមួយចំនួនបង្កហិង្សា។

មនុស្សរាប់រយនាក់ រួមទាំងតំណាងសហជីព និងអង្គការក្រៅរដ្ឋាភិបាល បានដើរដង្ហែក្បួននៅទីក្រុង Beziers កាលពីថ្ងៃអង្គារ ប្រឆាំងនឹងគោលនយោបាយរបស់អភិបាលក្រុងស្តាំនិយម ដែលបានគាំទ្រផែនការរបស់រដ្ឋាភិបាលក្នុងការសាកល្បងមិនអនុញ្ញាតឲ្យក្មេងអាយុក្រោម១៣ឆ្នាំចេញក្រៅផ្ទះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង