Yearendyearend1140x150

កម្តៅក្នុងប្រទេសថៃហក់ឡើងដល់៥២អង្សាសេមិនធ្លាប់មានពីមុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ថៃ៖ កម្តៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃអង្គារនេះបាន្ក់ឡើងទៅដល់៥២អង្សាសេដែលជាកម្តៅក្តៅខ្លាំងមិនធ្លាប់កើតមានពីមុនមក កម្តៅក្តៅខ្លាំងបែបនេះបានបង្កការប៉ះពាល់ដល់សុខភាព និងរបររកស៊ីរបស់ប្រជាពលរដ្ឋជាខ្លាំង។ អាជ្ញាធរថៃបានអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នពីជំងឺផ្សេងៗដែលអាចនិងកើតមានឡើងជាពិសេសត្រូវតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ ThaiPbs បានចេញផ្សាយនៅថ្ងៃអង្គារនេះ។

បើតាមលោកបណ្ឌិត Witsanu Attavanich សាស្ត្រាចារ្យសាកលវិទ្យាល័យ Kasetsart និងជាអ្នកជំនាញការបម្រែបម្រួលអាកាសធាតុបានកត់សម្គាល់ថា សីតុណ្ហភាពពិភពលោកបានកើនឡើងចាប់តាំងពីបដិវត្តន៍ឧស្សាហកម្ម ហើយបានប៉ះពាល់ដល់បណ្តាលប្រទេសជាច្រើនក្នុងប្រទេសអាស៊ីដោយក្នុងនោះមានប្រទេសថៃផ្ទាល់កម្តៅបានឡើងទៅ ៥២អង្សាសេគិតត្រឹមថ្ងៃអង្គារនេះ កម្តៅបែបនេះលោកបានព្រមានថាអាចនឹងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រឺរហូតដល់អាចប្រឈមជាមួយនឹងជំងឺដាច់សសៃឈាមខួរក្បាល។

លោកបានបន្តថា៖ «ឆ្នាំនេះ ពិភពលោកកំពុងជួបនឹងសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតក្នុងរយៈពេល ១៧៥ ឆ្នាំ។នៅក្នុងប្រទេសថៃ មនុស្សយ៉ាងហោចណាស់ ៣០ នាក់បានស្លាប់ដោយសារជំងឺដាច់សសៃឈាមខួរក្បាលក្នុងអំឡុងពេលពីរខែដំបូងនៃរដូវកាលក្តៅក្នុងឆ្នាំនេះ (ខែមីនាដល់ខែមេសា) ។

ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ជនជាតិថៃវ័យចំណាស់ប្រហែល ១៤,០០០ នាក់នឹងស្លាប់ដោយសារបញ្ហាទាក់ទងនឹងកំដៅនៅឆ្នាំ ២០៨០ ។ កាលពីមុន សីតុណ្ហភាពនឹងកើនឡើងលើសពី ៣៥ អង្សាសេ (95F) ក្នុងរយៈពេលត្រឹមតែ ១០ ទៅ ១៥ ថ្ងៃក្នុងមួយឆ្នាំនៅទីក្រុងបាងកក ក៏ប៉ុន្តែនៅឆ្នាំនេះ នឹងឆ្នាំក្រោយកម្តៅនឹងឡើងរហូតដល់សញ្ញាប្រកាសអាសន្នទៅទូទាំងតំបន់អាស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង