Yearendyearend1140x150

អង់គ្លេសកត់ត្រាករណីឆ្លងកូវីដ១៩ជាង៤ម៉ឺនក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អង់គ្លេសកត់ត្រាករណីឆ្លងកូវីដ១៩ជាង៤ម៉ឺនក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា ប្រភពរូប៖ ស៊ីស៊ីធីវី

អង់គ្លេស៖ មនុស្សចំនួន ៤៥,១៤០ នាក់ផ្សេងទៀត នៅក្នុងចក្រភពអង់គ្លេសបានធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ ខណៈប្រទេសនេះបានកត់ត្រាករណីឆ្លងជាង ៤០,០០០ ករណីក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

ចំនួនករណីឆ្លងថ្មីនេះ បានធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសកើនឡើងដល់ ៨,៤៤៩,១៦៥ ។ ប្រទេសនេះក៏បានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន ៥៧ នាក់បន្ថែមទៀត ធ្វើឲ្យចំនួនស្លាប់សរុបនៅចក្រភពអង់គ្លេសកើនដល់ ១៣៨,៥៨៤ ។ តួលេខទាំងនេះរួមបញ្ចូលតែមនុស្ស ដែលបានស្លាប់ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមានដំបូងរបស់ពួកគេ។ បច្ចុប្បន្ននេះ មានអ្នកជំងឺកូវីដ ១៩ ៧,០៨៦ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះការិយាល័យស្ថិតិជាតិ (ONS) បានប៉ាន់ប្រមាណថា ការកើនឡើងករណីសរុបមានន័យថាមនុស្សម្នាក់ក្នុងចំណោម ៦០ នាក់នៅប្រទេសអង់គ្លេសមានជំងឺកូវីដ១៩ បើប្រៀបធៀបទៅនឹងម្នាក់ក្នុងចំណោម ៤៥ នាក់នៅWales , ម្នាក់ក្នុងចំណោម ៨០ នៅស្កុតឡេន និងម្នាក់ ក្នុងចំណោម ១២០ នាក់ នៅអៀរឡង់ខាងជើង។

យោងតាម ONS មនុស្សប្រហែល ១ លាននាក់នៅទូទាំងចក្រភពអង់គ្លេសឆ្លងកូវីដ -១៩ នៅក្នុងសប្តាហ៍ចុងក្រោយនេះ ដោយសារការឆ្លងបានកើនឡើងនៅទូទាំងប្រទេសអង់គ្លេស និង Wales ប៉ុន្តែបានធ្លាក់ចុះនៅស្កុតឡេន។

មនុស្សជាង ៨៥ ភាគរយដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅនៅក្នុងប្រទេសអង់គ្លេសបានចាក់វ៉ាក់សាំងដូសទី១ ហើយជាង ៧៨ ភាគរយបានទទួលវ៉ាក់សាំងដូសទី២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង