Cct850x100 1
1800px x h300px kh

សិស្សចំនួន១១នាក់បានលង់ទឹកស្លាប់នៅពេលធ្វើការសម្អាតទន្លេនៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សិស្សចំនួន១១នាក់បានលង់ទឹកស្លាប់នៅពេលធ្វើការសម្អាតទន្លេនៅឥណ្ឌូនេស៊ី ប្រភពរូប៖ AP 

ហ្សាកាតា៖ សិស្សចំនួន ១១ នាក់បានលង់ទឹកស្លាប់ និង ១០ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះក្នុងអំឡុងពេលចេញពីសាលារៀន ដើម្បីសម្អាតទន្លេនៅខេត្តJavaខាងលិចប្រទេសឥណ្ឌូនេស៊ី។

មន្រ្តីក្នុងតំបន់បាននិយាយថា សិស្សចំនួន ១៥០ នាក់មកពីវិទ្យាល័យអ៊ីស្លាមមួយ បានចូលរួមក្នុងការបោសសម្អាតទន្លេកាលពីថ្ងៃសុក្រ នៅតាមបណ្តោយច្រាំងទន្លេ Cileueur ដោយពេលនោះមានសិស្ស ២១ នាក់បានរអិលធ្លាក់ចូលទឹក។

លោក Deden Ridwansyah ប្រធានការិយាល័យស្រាវជ្រាវនិងជួយសង្គ្រោះទីក្រុង Bandung បាននិយាយថា កុមារដែលលង់ទឹកទាំងនោះ បានដើរកាន់ដៃគ្នា ហើយម្នាក់ក្នុងចំនោមពួកគេបានរអិលធ្លាក់ចូលទៅក្នុងទឹក ធ្វើឲ្យអ្នកផ្សេងបានធ្លាក់ទៅតាម។

ក្រុមជួយសង្គ្រោះបានប្រើប្រាស់ក្បូនពណ៌ទឹកក្រូចធំ ដើម្បីស្វែងរកជនរងគ្រោះ ហើយសិស្សទាំងអស់ត្រូវបានរកឃើញនៅយប់ថ្ងៃសុក្រ ដោយជាក់ស្តែងសិស្សទាំងនោះមិនបានពាក់ពោងទេ។

ប្រជាពលរដ្ឋ និងក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះសិស្ស ១០ នាក់ហើយបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ៕

Khcct banner

អត្ថបទទាក់ទង