Cct850x100 1
1800px x h300px kh

សម្តេច ហ៊ុន សែនអរគុណចិនដែលជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី០៦ មេសានេះ បានចេញសារថ្លែងអរគុណដល់រដ្ឋាភិបាលចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈ និងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។

ក្នុងទំព័រហ្វេសប៊ុកផ្លូវការសម្តេចហ៊ុន សែន បានសរសេរថា "កម្ពុជាសូមអរគុណមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈ និងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩"។ សម្រាប់សម្តេច កាយវិការបស់រដ្ឋាភិបាល ពិតណាស់គឺ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។

សូមបញ្ជាក់ដែរថា មកទល់ពេលនេះ កម្ពុជាមានអ្នកជាសះស្បើយពីកូវីដ១៩ ចំនួន៥៣ នាក់ហើយ ចំណែកអ្នកដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត មានចំនួន ៦១ នាក់ ក្នុងនោះមានស្រ្តី២០ នាក់ និងបុរស៤១នាក់៕



Khcct banner

អត្ថបទទាក់ទង