Yearendyearend1140x150

ទីប្រឹក្សាក្រសួងការបរទេសអាមេរិកជួបពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ជាមួយកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet 

ភ្នំពេញ៖ ទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet នៅថ្ងៃទី ១០ ធ្នូនេះ បានជួបពិភាក្សាការងារជាមួយរមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយជជែកពីបញ្ហាទ្វេភាគី និង តំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។

លោក Derek Chollet ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអមេរិក បានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងភាពជាអាជ្ញាកណ្ដាលរបស់អាស៊ាន និង តួនាទីដែលអាស៊ានស្ថិតក្នុងស្ថិរភាពតំបន់ កំណើនសេដ្ឋកិច្ច និង ការរក្សាសណ្តាប់ធ្នាប់តាមសមុទ្រដែលផ្អែកលើច្បាប់ ជាពិសេសបញ្ហានៅសមុទ្រចិនខាងត្បូង ពិសេសនឹងពិភាក្សាអំពីតួនាទីជាប្រធានអាស៊ាននាពេលខាងមុខរបស់កម្ពុជា។នេះបើយោងតាមក្រសួងការបរទេសអាមេរិក។

បើតាមក្រសួងការបរទេសអាមេរិក ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាក្រសួងការបរទេសសហរដ្ឋអមេរិក នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដើម្បីជំរុញរបបយោធាភូមាឱ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ ហើយគាំទ្រឱ្យគោរពមនុស្សធម៌ដោយមិនមានការរារាំង និង ស្តារមាគ៌ារបស់ភូមាទៅកាន់លទ្ធិប្រជាធិបតេយ្យ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ជំនួបរវាងទីប្រឹក្សាក្រសួងការបរទេសអាមេរិកលោក Derek Chollet ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើឡើងនៅថ្ងៃនេះ។តែលោកមិនបានបញ្ជាក់ពីរបៀបវារនៃជំនួបនោះទេ ដោយនឹងចេញជាសេចក្តីប្រកាសនៅពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង