Cct850x100 1
1800px x h300px kh

ថៃរកឃើញវិជ្ជមានកូវីដ -១៩ក្បែរ១ម៉ឺននាក់ នៅថ្ងៃអាទិត្យនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លទ្ធផលនៃករណីកូវីដ១៩នៅប្រទសថៃក្នុងថ្ងៃនេះ។
ប្រភព៖ ដឺណេហ្សិន

ថៃ៖ ក្រសួងសុខាភិបាលថៃ បានប្រកាសពីការរកឃើញករណីវិជ្ជមាកូវីដ១៩ថ្មីនៅថ្ងៃនេះ ចំនួន ៩.៣៥១ ករណី និងមានអ្នកស្លាប់ចំនួន ៥៦ នាក់។ ក្នុងចំណោមអ្នកជំងឺថ្មីជាងមួយម៉ឺននាក់មាន ១៣៩ នាក់កំពុងស្ថិតនៅក្នុងពន្ធនាគារ។

ការសែតក្នុងស្រុកថៃ បានចេញផ្សាយថា ទន្ទឹមនឹងការរកឃើញអ្នកវិជ្ជមានចំនួន៩ ៣៥១នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១០.០៩៨ នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ចំណែកករណីសរុបអ្នកវិជ្ជមានកូវីដ១៩ទូទាំងប្រទេសថៃមានជំនួន១.៨៥០.៤៨២ ក្នុងនោះមានអ្នកជំងឺចំនួន១.៧៣០.៧២៧ នាក់ដែលបានជាសះស្បើយ អ្នកជំងឺចំនួន១០១.០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ១៨.៧៥៥ នាក់បានស្លាប់។

ដោយឡែកមនុស្សចំនួន ១៧២.៥១៤ នាក់ផ្សេងទៀតត្រូវបានចាក់វ៉ាក់សាំងលើកដំបូង និងមនុស្សចំនួន ១៧០.១២១ បានចាក់វ៉ាក់សាំងលើកទីពីរ និងអ្នកបានចាក់ដូសទីបីចំនួន១៣.៤៤៩ ដែលធ្វើឱ្យចំណួនអ្នកចាក់វ៉ាក់សាំងសរុបទូទាំងប្រទេសកើនដល់ ៧០.២៧៩.៦២៤នាក់ ។

ពាក្យទាក់ទង: ថៃ កូវីដ១៩
Khcct banner

អត្ថបទទាក់ទង