Cct850x100 1
1800px x h300px kh

ខេត្តព្រះសីហនុ នឹងអនុញ្ញាតឱ្យបើកដំណើរការផ្សារលក់ដូរឡើងវិញនៅថ្ងៃ២៥ កក្កដា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទីតាំងផ្សារលើ ក្នុងខេត្តព្រះសីហនុ។
រូបភាព៖ លោក ឃៀង ភារម្យ 

ព្រះសីហនុ៖ ផ្សារលក់ដូរនានា នៅក្នុងខេត្តព្រះសីហនុ នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញនៅថ្ងៃ២៥ កក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមអ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃៀង ភារម្យ បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលខេត្តនឹងចុះវាយតម្លៃពីលក្ខខណ្ឌ និងស្តង់ដារសុវត្ថិភាពមុនពេលដាក់ឱ្យដំណើរការឡើងវិញ។

លោកបន្តថា បន្ទាប់ពីវាយតម្លៃរួចរាល់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់ឱ្យដំណើរការទីផ្សារលក់ដូរឡើងវិញ។

សូមបញ្ជាក់ថា ទីផ្សារដែលត្រូវបានអនុញ្ញាតឱ្យដំណើរការលក់ដូរឡើងវិញ គឺត្រូវតែគោរពបានតាមសេចក្តីណែនាំរបស់ខេត្តព្រះសីហនុ ស្ដីពីការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩៕ 

ពាក្យទាក់ទង: ព្រះសីហនុ ផ្សារ
Khcct banner

អត្ថបទទាក់ទង