Cct850x100 1
1800px x h300px kh

ក្រោយពីមានករណីឆ្លងកូវីដក្នុង«ផ្សារអូររាំងឪ»អាជ្ញាធរសម្រេចបិទការចេញចូលចំនួន០២សប្តាហ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋបាលខេត្ត សម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងបរិវេណ«ផ្សារអូររាំងឪ» ស្ថិតនៅភូមិទី៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ រយៈពេល ០២សប្តាហ៍ជាបណ្តោះអាសន្ន

ត្បូងឃ្មុំ​៖ បន្ទាប់ពីមានការឆ្លងជំងឺកូវីដជាបន្តបន្ទាប់លើពលរដ្ឋ និងអាជីវករនៅផ្សារអូររាំងឪ រដ្ឋបាលខេត្តត្បូងឃ្មុំ​ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសនូវការសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងបរិវេណផ្សារអូររាំងឪ ស្ថិតនៅភូមិទី៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​  រយៈពេល ០២សប្តាហ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ និងមានសេចក្ដីសម្រេចថ្មីជំនួស។

បើយោងតាមរដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩​ បន្ទាប់ពីបានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ១៩​ សរុបចំនួន​ ១០នាក់​ គិតត្រឹមព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២១​ នេះ​ ដែលជាប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារអូររាំងឪ។ 

ជាមួយគ្នានេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ និងអាជីវករពាក់ព័ន្ធ​ មេត្តាសហការជាមួយអាជ្ញាធរ អញ្ជេីញទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19) ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ 

ដោយឡែក រដ្ឋបាលស្រុកបានរៀបចំទីតាំងសុវត្ថិភាព ស្ថិតនៅខាងមុខសាលាបឋមសិក្សាអូររាំងឪ (ទល់មុខសាលាស្រុក) ដើម្បីលក់ដូរទំនិញចាំបាច់មួយចំនួន (បន្លែ ត្រី សាច់) ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃ ក្នុងអំឡុងពេលបិទការ​ចេញ-ចូល​ផ្សារអូររាំងឪ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩។ 

ជាមួយនោះដែរ សម្រាប់ប្រជាពលរដ្ឋ ឬអាជីវករ ដែលមានបំណងចង់មកលក់ដូរនៅទីនេះ លុះត្រាមិនពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីដ.១៩ មិនមែនជាអាជីវករដែលលក់ដូរក្នុងផ្សារអូររាំងឪ និងត្រូវឆ្លងកាត់ការយកសំណាកពីមន្ត្រីសុខាភិបាល ហើយទទួលបានលទ្ធផល (អវិជ្ជមាន)។ ជាមួយនោះដែរ ទាំងអាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅទីតាំងសុវត្ថិភាពនេះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ពិសេសវិធានការ «៣ការពារ ៣កុំ» ដោយត្រូវពាក់ម៉ាស់ មានអាកុល ឬជែល សម្រាប់លាងសម្អាតដៃ វាស់កម្ដៅ​ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

 



Khcct banner

អត្ថបទទាក់ទង