Cct850x100 1
1800px x h300px kh

រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបដើម្បីពិភាក្សាបញ្ហា“ដំណោះស្រាយរដ្ឋពីរ”

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អន្តរជាតិ៖ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប Sameh Shoukry និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោក Ahmad Aboul Gheit នៅទីក្រុង El Alamein ប្រទេសអេហ្ស៊ីប។

លោកវ៉ាងបានសង្កត់ធ្ងន់ថា “ដំណោះស្រាយរដ្ឋពីរ” គឺជាមាគ៌ាជាក់ស្តែងតែមួយគត់ ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយលោកបានធ្វើសំណើ ៣ ចំណុចដើម្បីសំរេចគោលដៅ គឺការពង្រឹងអំណាចរបស់អាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) ។ PNA គួរតែត្រូវបានផ្តល់អំណាចឱ្យអនុវត្តអធិបតេយ្យភាពជាតិក្នុងវិស័យរួមមានសន្តិសុខនិងហិរញ្ញវត្ថុជាតិ។

រដ្ឋមន្ត្រីការបរទេសរូបនេះក៏បាននិយាយផងដែរថា ការរួបរួមគ្នាគួរតែត្រូវបានពង្រឹងក្នុងចំណោមក្រុមប៉ាឡេស្ទីនទាំងអស់ ហើយការផ្សះផ្សាផ្ទៃក្នុងគួរតែត្រូវបានសម្រេចតាមរយៈការពិគ្រោះយោបល់និងការសន្ទនាគ្នា។

លោកវ៉ាងបាននិយាយថា ប៉ាឡេស្ទីននិងអ៊ីស្រាអែលគួរតែត្រូវបានលើកទឹកចិត្តឱ្យចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរវាងរដ្ឋទាំងពីរ។ លោកស្វាគមន៍ចំពោះភាគីទាំងពីរឱ្យមានការចរចាដោយផ្ទាល់នៅក្នុងប្រទេសចិន។

លោក Shoukry និងលោក Gheit បានបង្ហាញការគាំទ្រចំពោះសំណើរបស់លោកវ៉ាងនិងឆន្ទៈក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយចិនលើបញ្ហាប៉ាឡេស្ទីន។ ពួកគេទន្ទឹងរងចាំតួនាទីដ៏ធំរបស់ចិនក្នុងបញ្ហាតំបន់នេះ៕

Khcct banner

អត្ថបទទាក់ទង