Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៦៩៩នាក់,ជាសះស្បើយ៧៥៩នាក់និងស្លាប់១៦នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៩៩នាក់ (ករណីឆ្លងនាំចូលពីបរទេស ១១៣នាក់ និង ៥៨៦នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៧៥៩នាក់ ហើយករណីស្លាប់ ១៦នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៦,០៦៥នាក់ ជាសះស្បើយសរុបចំនួន ៤០,៧៦៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៤,៧៨៧នាក់ ហើយករណីស្លាប់សរុប ៥០៩នាក់៕


Khcct banner

អត្ថបទទាក់ទង