Yearendyearend1140x150

ព្រះសង្ឃ ១១អង្គគង់នៅ«វត្តទួលទ្រាត្បូង»ឃុំជប់ខេត្តត្បូងឃ្មុំរកឃើញមានវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ត្បូងឃ្មុំ៉៖ ព្រះសង្ឃ ១១អង្គ ដែលគង់នៅវត្តទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ នៅយប់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ត្រូវបានអាជ្ញាធរចុះយកសំណាករកឃើញវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ 

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ភ្លាមៗ ក្រោយទទួលដំណឹងព្រះសង្ឃចំនួន ១១អង្គ រកឃើញវិជ្ជមានកូវីដ១៩ នៅវត្តទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បុងឃ្មុំ។ 

យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ២០២១នេះ បានបន្តតេស្តឃើញវិជ្ជមានកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត ឯកឧត្តមបណ្ឌិត បានដឹកនាំក្រុមការងារ បន្តចុះទៅសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ ទៅប្រគេនព្រះសង្ឃកំពុងអាពាធ ដោយជំងឺកូវីដ១៩ និងព្រះសង្ឃទាំងអស់សរុប ប្រមាណ១៥០អង្គ ដែលកំពុងធ្វើចត្តាឡីស័កតាមដានសុខភាពនៅ«វត្តទួលទ្រាត្បូង»នោះផងដែរ។ 

ជាមួយករណីនេះ ក្រុមការងារចុះទៅពិនិត្យផ្ទាល់ភ្លាមៗ បាន និងកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលគង់ក្នុងវត្ត និងមានទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ដើម្បីចៀសវាងក្នុងការឆ្លងរីករាលដាលជំងឺជាសហគមន៍បន្តទៀត។ 

គួរបញ្ជាក់ថា ក្នុងករណីខាងលើនេះ ក៏មានពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ០៧នាក់ផងដែរ ក្នុងស្រុកពញាក្រែក ដែលរស់នៅក្នុងភូមិក្រញូង ឃុំវាលម្លូរ ប៉ុន្តែក្រោយធ្វើតេស្តក្រោមការដឹកនាំរបស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក ពួកគាត់ទាំង ០៧ នាក់ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដឹកនាំក្រុមការងារចុះទៅពិនិត្យផ្ទាល់ភ្លាមៗ ក្រោយទទួលដំណឹងព្រះសង្ឃ ១១អង្គ រកឃើញវិជ្ជមានកូវីដ១៩ នៅវត្តទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ។




ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង