Yearendyearend1140x150
Img 0571

ជនជាតិខ្មែរ ៦០នាក់ត្រលប់ពីថៃមកខេត្តឧត្តរមានជ័យរកឃើញមានផ្ទុកវីរុសកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន ៦០នាក់ទៀត ជាករណីនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជា និងជាសះស្បើយ ០១នាក់ បន្ថែមទៀត នៅថ្ងៃទី២៤ មិថុនា ២០២១។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានផ្ដល់ព័ត៌មាន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ ដែលអាជ្ញាធរបានបញ្ជាក់បង្ហាញដូចខាងលើនោះ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅ លើសពី ៣៧អង្សាសេ អាការៈក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដោយនៅតែបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ”។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៨៧ករណី, អ្នកបានព្យាបាលជាសះស្បើយចំនួន ៩១ករណី , កំពុងសម្រាកព្យាបាលចំនួន ១៩៤ករណី និងស្លាប់ចំនួន ០២នាក់ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖​


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង