Cct850x100 1
1800px x h300px kh

ប្រជាពលរដ្ឋ ២២នាក់បន្ថែមទៀតនៅខេត្តព្រៃវែងមានល​ទ្ធផលវិជ្ជមានកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២២នាក់បន្ថែមទៀត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្រុងព្រៃវែង ចំនួន ​១នាក់, ស្រុកបាភ្នំ ចំនួន ​៦នាក់, ស្រុកពារាំង ចំនួន ​៣នាក់,​ ស្រុកពាមរក៍ ចំនួន ៣នាក់, ស្រុកស្វាយអន្ទរ ចំនួន ២នាក់, ស្រុកសុីធរកណ្តាល ចំនួន ១នាក់,​ ស្រុកកំចាយមារ ចំនួន ១នាក់។ 

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ , ករណីឆ្លងមកពីរាជធានីខេត្ត និងប្រទេសថៃផងដែរ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២៧៧នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៨០៦នាក់ , អ្នកជំងឺ ៤៥៤នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១៧នាក់៕


ពាក្យទាក់ទង: កូវីដ ព្រៃវែង
Khcct banner

អត្ថបទទាក់ទង