Yearendyearend1140x150

BREAKING៖កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី៦៥៥នាក់,ជាសះស្បើយ៦៩៦នាក់និងស្លាប់១៨នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៦៥៥នាក់ (ករណីឆ្លងនាំចូលពីបរទេស ៧២នាក់ និង ៥៨៣នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៦៩៦នាក់ ហើយករណីស្លាប់ ១៨នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៥,៣៦៦នាក់ ជាសះស្បើយសរុបចំនួន ៤០,០១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៤,៨៦៣នាក់ ហើយករណីស្លាប់សរុប ៤៩៣នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង